ព្រិល បានគ្របដណ្ដប់លើដងផ្លូវនានាក្នុងទីក្រុង Walsall ភាគកណ្តាលដែនដីអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ខណៈព្យុះ Goretti បន្តនាំមកនូវស្ថានភាពរដូវរងាដល់តំបន់មួយចំនួននៅភាគពាយ័ព្យទ្វីបអឺរ៉ុប។ ប្រជាជនបានដើរ និងបើកបររថយន្តតាមបណ្តោយផ្លូវគ្របដណ្តប់ដោយព្រិល ដោយរូបសំណាក យានយន្ត និងស្ថានីយ៍រថភ្លើងត្រូវបានជាប់ប្រឡាក់ពណ៌ស ខណៈព្រិលនៅតែបន្តធ្លាក់។

ប្រជាជនមួយចំនួនបានពុះពារទប់ទល់នឹងភាពត្រជាក់ដើម្បីលេងក្នុងព្រិល និងបោះបាល់ព្រិល ខណៈអ្នកផ្សេងទៀតបានពិនិត្យមើលកាលវិភាគរថភ្លើងក្នុងពេលមានការរំខានដល់ការដឹកជញ្ជូនកាន់តែទូលំទូលាយនៅទូទាំងតំបន់។
ការព្រមានអំពីព្រិលធ្លាក់ធ្ងន់ធ្ងរជាងនេះក៏ត្រូវបានចេញសម្រាប់តំបន់ភាគច្រើននៅភាគកណ្តាលដែនដី Wales តំបន់Midlands និងផ្នែកមួយចំនួននៅភាគខាងជើង ដោយមានការព្យាករថានឹងមានព្រិលធ្លាក់រហូតដល់៣០សង់ទីម៉ែត្រ។

នៅក្នុងតំបន់ដែលរងផលប៉ះពាល់ ការិយាល័យឧតុនិយម កំពុងព្រមានអ្នកបើកបរថាអាចនឹងជាប់គាំង ខណៈអ្នកដំណើរតាមរថភ្លើង និងផ្លូវអាកាសទំនងជាប្រឈមនឹងការលុបចោលជើងហោះហើរ និងការពន្យារពេល។ សហគមន៍ជនបទក៏អាចនឹងមើលឃើញថា ខ្លួនត្រូវបានកាត់ផ្តាច់ដែលទំនងជាមានការដាច់ចរន្តអគ្គិសនី និងការរំខានដល់សេវាផ្សេងៗទៀត រួមទាំងបណ្តាញទូរស័ព្ទចល័តផងដែរ។