លោក Trump នឹងជួបមេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Machado នៅសប្តាហ៍ក្រោយ

2026/01/09 07:16:29 pm        126

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហើបឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (៨ មករា) ថា មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់វ៉េណេស៊ុយអេឡា គឺលោកស្រី Maria Corina Machado នឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយនេះ។

ក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ Fox News លោក Trump ត្រូវបានគេសាកសួរថា តើលោកមានគម្រោងជួបលោកស្រី Machado ដែរឬទេ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក លើវ៉េណេស៊ុយអេឡា ដែលឈានទៅដល់ការចាប់ខ្លួនមេដឹកនាំប្រទេសនេះ គឺលោក Nicolas Maduro។ លោក Trump បានឆ្លើយតបថា «លោកយល់ថា លោកស្រី Machado នឹងមក (សហរដ្ឋអាមេរិក) នៅសប្តាហ៍ក្រោយក្នុងវេលាណាមួយ ហើយលោកទន្ទឹងរង់ចាំនិយាយសួរសុខទុក្ខទៅកាន់លោកស្រី»។

សេតវិមានមិនទាន់អត្ថាធិប្បាយលើកិច្ចប្រជុំនេះទេ។ ប្រសិនបើកើតឡើងមែន នេះនឹងក្លាយជាជំនួបលើកដំបូងបំផុតរបស់លោក Trump ជាមួយលោកស្រី Machado ដែលបាននិយាយកាលពីដើមសប្តាហ៍នេះថា លោកស្រីមិនបានជជែកជាមួយមេដឹកនាំអាមេរិកសោះ ចាប់តាំងពីលោកស្រីឈ្នះរង្វាន់ណូបែលសន្តិភាព ក្នុងខែតុលា មក។

អភិបាលកិច្ចពេលអនាគតរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ កាលពីចុងសប្តាហ៍មុន លោក Trump បានច្រានចោលគំនិតនៃការធ្វើការជាមួយលោកស្រី Machado ដោយនិយាយថា "លោកស្រីពុំមានការគាំទ្រ ឬការគោរពនៅវ៉េណេស៊ុយអេឡានោះទេ"៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        201
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        188
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm