ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង៖ ទឹកទន្លេឆ្នាំនេះឡើងខ្ពស់ និងបានហូរចូលអាងស្តុក​ទឹកពេញ​ល្អ អំណោយ​ផលដល់ការបង្កបង្កើនផលស្រូវប្រាំង

2026/01/09 07:35:32 pm        248

កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ២០២៦នេះ បានអោយដឹងថា ទឹកទន្លេឆ្នាំនេះឡើងខ្ពស់ ទឹកហូរ​ចូល​អាង​ស្តុក​ទឹក​ពេញ​ល្អ អំណោយផលដល់ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ ក៏ប៉ុន្តែ​នៅ​អំឡុង​ខែ​កុម្ភៈ ​មន្ទីរកសិកម្ម នឹងពិនិត្យមើលម្តងទៀតថាកន្លែងណាខ្លះអាចធ្វើស្រែប្រាំងបាន២ដង និង​កន្លែង​ណា​ខ្លះបានតែមួយដង។

លោក ងិន ហ៊ុន បានបន្តថា៖ ទឹកទន្លេសាបក្នុងឆ្នាំ២០២៥កន្លងមកនេះ បាន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ ​នាំអោយអាងស្តុកទឹកតាមបណ្តោយទន្លេសាបទាំងអស់ បានទទួលទឹកពេញបរិបូណ៌ ដែល​កត្តានេះជាអំណោយផលយ៉ាងល្អសំរាប់ប្រជាកសិករធ្វើស្រែប្រាំង និងដាំដំណាំរួមផ្សំ តែ​ក៏​មិន​ត្រូវប្រើប្រាស់ទឹកខ្ជះខ្ជាយនោះដែរ។ លើសពីនេះ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​កំពង់​ឆ្នាំង ក៏នឹងពិនិត្យមើលតំបន់ធ្វើស្រែប្រាំងមួយចំនួន ថាតើអាចធ្វើបាន២ដងបានទេ ដើម្បី​ជួយ​ការ​ចំណាយរបស់ប្រជាកសិករក្នុងការបង្កបង្កើនផលឆ្នាំនេះ។

មកដល់ដើមខែមករា ឆ្នាំ២០២៦ ការបង្ករបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករខេត្តកំពង់ឆ្នាំង បាន​ចំនួន៦៥,៦១ហិកតា ស្មើនឹង៣២ ២៨០ហិកតា លើផែនការ៤៩ ២០០ហិកតា ខណៈ​ស្រូវ​ប្រាំង​កំពុង​ដុះលូតលាស់ល្អប្រសើរ ដោយសារឆ្នាំនេះមានអំណោយផលពីទឹកទន្លេ និង​មិន​មាន​ការ​រង​ផលប៉ះពាល់ពីបញ្ហាផ្សេងៗនោះឡើយ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបន្តថា ក្រៅ​ពី​ដាំ​ដុះ​ស្រូវ​ប្រាំងហើយ ប្រជាកសិករបានខិតខំដាំដុះដំណាំរួមផ្សំផ្សេងៗទៀតផងដែរ និង​ចិញ្ចឹម​សត្វ​បន្ថែម​ ដើម្បីបង្កើនផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារអោយធូរធារថែមមួយកម្រឹតទៀត និង​មួយ​ចំណែក​ទៀត​ទុក​សំរាប់ផ្គត់ផ្គង់វីរកងទ័ព គ្រួសារវីរកងទ័ព និងជនភៀសសឹក៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm