អ្នកនាំចូលត្រៀមទារសំណង ១៥០ពាន់លានដុល្លារ ពីអាមេរិកមកវិញ ប្រសិនបើពន្ធលោក Trump ចាញ់ក្ដីនៅតុលាការ

2026/01/09 07:40:56 pm        141

បណ្ដានាយកប្រតិបត្តិក្រុមហ៊ុន ឈ្មួញកណ្តាលពន្ធ និងមេធាវីពាណិជ្ជកម្មទូទាំងពិភពលោក កំពុងរង់ចាំមើលសេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក លើភាពស្របច្បាប់នៃពន្ធសកលដ៏ទូលំទូលាយរបស់លោកប្រធានាធិបតី Donald Trump និងការតស៊ូផ្លូវច្បាប់ដែលអាចកើតមាន លើការទទួលបានប្រាក់សងត្រឡប់មកវិញប្រហែល ១៥០ពាន់លានដុល្លារ ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សម្រាប់ពន្ធដែលបានបង់រួចហើយដោយអ្នកនាំចូល ប្រសិនបើរដ្ឋបាលលោកចាញ់ក្ដី។

ការរំពឹងទុកថា តុលាការនឹងលុបចោលពន្ធគយដែលលោក Trump បានដាក់ នៅក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិឆ្នាំ១៩៧៧ បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីការជជែកវែកញែកកាលពីខែវិច្ឆិកា ក្នុងករណីនេះ ដោយនៅពេលនោះ ចៅក្រមអភិរក្សនិយម និងសេរីនិយម បានសម្តែងការសង្ស័យថា តើច្បាប់នោះផ្តល់សិទ្ធិអំណាចឱ្យលោក Trump ក្នុងការដំឡើងពន្ធធ្ងន់ៗបែបនេះដែរឬទេ។

តុលាការត្រូវបានគេរំពឹងថា នឹងចេញសេចក្តីសម្រេចនៅថ្ងៃសុក្រ ទី៩ ខែមករា នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ប៉ុន្តែដូចទម្លាប់កន្លងមក តុលាការកំពូលមិនបាននិយាយថា សំណុំរឿងអ្វីដែលនឹងត្រូវចេញសាលក្រមនោះទេ។ ក្រុមហ៊ុនមួយចំនួនរំពឹងថា ទោះបីជាតុលាការលុបចោលពន្ធរបស់លោក Trump ក៏ដោយ ក៏ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះនឹងមិនឱ្យពួកគេទទួលបានប្រាក់សំណងទៅវិញងាយៗនោះដែរ។

ទិន្នន័យបង្ហាញថា ពន្ធទាក់ទងនឹងច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ឬ IEEPA របស់លោក Trump បានបង្កើតប្រាក់ចំណូលប្រមាណ ១៣៣,៥ ពាន់លានដុល្លារ ពីការប្រមូលពន្ធ ចន្លោះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទទិន្នន័យថ្មីបំផុតពីទីភ្នាក់ងារគយ និងការពារព្រំដែនអាមេរិក (CBP)។ យោងតាមការគណនាដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញថា ចំនួនសរុបបច្ចុប្បន្ន ត្រូវប៉ាន់ប្រមាណថា នឹងខិតជិត ១៥០ពាន់លានដុល្លារ ដោយផ្អែកលើការបន្តប្រមូលពន្ធប្រចាំថ្ងៃជាមធ្យម ចាប់ពីចុងខែកញ្ញា ដល់ពាក់កណ្តាលខែធ្នូ កន្លងទៅ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm