ជំនួបកំពូលហ្ស៊កដានី-សហភាពអឺរ៉ុបជំរុញឲ្យមានជំនួយនៅហ្កាហ្សា និងដំណោះស្រាយរដ្ឋពីរ

2026/01/09 02:12:29 pm        78

ហ្ស៊កដានី និងសហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចប្រជុំកំពូលហ្ស៊កដានី-សហភាពអឺរ៉ុបលើកដំបូង ដែលបានធ្វើឡើង នៅវិមាន Al Husseiniya Palace នៃរដ្ឋធានីអាម៉ាន ដែលពួកគេបានជំរុញឲ្យមានការពង្រីកលទ្ធភាពរបស់ក្រុមមនុស្សធម៌ចូលទៅដល់តំបន់ហ្កាហ្សា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ។

យោងតាមសេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ភាគីទាំងពីរបានជំរុញឲ្យគ្រប់ភាគីទាំងអស់អនុវត្តសេចក្តីសម្រេចលេខ ២៨០៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសម្រួលដល់ការផ្តល់ជំនួយយ៉ាងឆាប់រហ័ស សុវត្ថិភាព និងគ្មានការរារាំងនៅទូទាំងតំបន់ហ្កាហ្សា។

ពួកគេក៏បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ចេញប្រាក់ចំណូលពន្ធរបស់ប៉ាឡេស្ទីនដែលត្រូវកាត់ទុក ដើម្បីធានាបាននូវដំណើរការរបស់អាជ្ញាធរប៉ាឡេស្ទីន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ពួកគេបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅតំបន់វេសបែង រួមទាំងក្រុងហ្ស៊េរុយសាឡឹមខាងកើត និងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការពង្រីកការតាំងទីលំនៅ ការប៉ុនប៉ងដាក់បញ្ចូលផ្នែកណាមួយជាឧបសម្ព័ន្ធ និងអំពើហិង្សាប្រឆាំងនឹងជនស៊ីវិល។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ចំពោះបញ្ហាតំបន់ផ្សេងទៀត ភាគីទាំងពីរបានសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់ និងបានអំពាវនាវឲ្យមានការអនុវត្តពេញលេញនូវសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិ និងបទឈប់បាញ់ឆ្នាំ ២០២៤។ ពួកគេក៏បានសន្យាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ស្ថិរភាព ការកសាងឡើងវិញ និងការវិលត្រឡប់របស់ជនភៀសខ្លួន នៅក្នុងប្រទេសស៊ីរី៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
2026/04/02 08:55:40 pm        1
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
2026/04/02 08:42:55 pm        1
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
2026/04/02 08:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump

2026/04/02 08:55:40 pm
​ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
2026/04/02 08:42:55 pm
​បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
2026/04/02 08:26:07 pm
​នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
2026/04/02 08:15:16 pm
​លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
2026/04/02 08:14:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/02 02:12:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am