រុស្ស៊ីវាយប្រហារទីក្រុងគីវ ខណៈអ៊ុយក្រែនចេញព្រមានពីការវាយប្រហារដោយមីស៊ីលទូទាំងប្រទេស

2026/01/09 09:23:45 pm        118

អភិបាលក្រុងគីវបាននិយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានី និងតំបន់ជាយក្រុងរបស់អ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ បីនាក់ ខណៈដែលកងទ័ពអាកាសបានចេញការព្រមានពីការវាយប្រហារដោយមីស៊ីលទូទាំងប្រទេស។

លោក Vitali Klitschko អភិបាលក្រុងគីវបានបង្ហោះនៅលើបណ្តាញ Telegram ថា៖«មនុស្ស បីនាក់ បានស្លាប់ នៅក្នុងរដ្ឋធានីនេះ។ មនុស្ស ៦នាក់ បានរងរបួស ដោយបីនាក់ក្នុងចំណោមពួកគេ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ»។

អភិបាលតំបន់លោក Mykola Kalashnyk បានជំរុញឲ្យប្រជាជនស្នាក់នៅក្នុងជម្រក រហូតដល់សំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស រលត់។

កងទ័ពអាកាសអ៊ុយក្រែន បានព្រមានថា៖«អ៊ុយក្រែនទាំងមូលស្ថិតនៅក្រោមការគំរាមកំហែងដោយ         មីស៊ីល» បន្ទាប់ពីបានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី បានហោះឡើងលើអាកាស។

នៅទីក្រុង Lviv ភាគខាងលិច លោកអភិបាលក្រុងនេះ បាននិយាយថា៖«ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ» ត្រូវបានវាយប្រហារ។

លោកអភិបាលក្រុង Andriy Sadovy បាននិយាយថា៖«សេវាកម្មពាក់ព័ន្ធទាំងអស់ កំពុងធ្វើការនៅ       លើទីតាំងនោះ ហើយអគ្គិភ័យកំពុងត្រូវបានពន្លត់»។

ការវាយប្រហារចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងគីវ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា៖«ការវាយប្រហារតាមអាកាសដ៏សំខាន់ អាចកើតឡើង នៅពេលណាមួយ ក្នុង        រយៈពេលប៉ុន្មានថ្ងៃខាងមុខ»៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm