
ភ្នំពេញ៖ មានប្រសាសន៍ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា ព្រមទាំងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូ ងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា សកម្មភាពគ្រូពេទ្យកោសខ្យល់ឱ្យអ្នកជំងឺក្នុងគ្រាដែល កម្ពុជាកំពុង ប្រឈមនឹងការលំបាក គឺបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់គ្រូពេទ្យ សីលធម៌របស់គ្រូពេទ្យ និងការទទួលខុសត្រូវខ្ពស់របស់គ្រូពេទ្យនាអំឡុងពេលនោះ។
នៅក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ១៩៧៩ កម្ពុជាត្រូវប្រឈម នឹងការលំបាកខ្លាំង ដោយពលរដ្ឋទើបរួចផុតពីសេចក្ដីស្លាប់ និងការស្រេកឃ្លានផង ហើយត្រូវប្រឈម នឹងការហ៊ុមព័ទ្ធសេដ្ឋកិច្ចថែមទៀត។ ស្ថានភាពបែបនេះ បានបណ្ដាលឱ្យកម្ពុជា ត្រូវប្រឈមនឹងការលំ បាក និងភាពខ្វះមុខខ្វះក្រោយស្ទើរគ្រប់វិស័យ៕ដោយ៖ គង់ ឌិន