PATA៖ ពលរដ្ឋកម្ពុជាគួរខិតខំចូលរួមលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ក្នុងបរិបទ​ពិភព​លោក​មាន​កា​រ​ប្រែប្រួល

2026/01/09 10:18:29 pm        612

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក PATA ប្រចាំនៅកម្ពុជា បានស្នើពលរដ្ឋខ្មែរមួយចំនួនគួរកាត់ បន្ថយ​ការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស ដោយងាកមករួមគ្នាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទាក់​ទាញទេសចរបរទេស តាម​រយៈ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោល​ដៅ​ទេសចរណ៍​នានា​នៅ​ក្នុង​ប្រទេស ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងកាលៈទេសជាតិ ជួបបញ្ហាជម្លោះព្រំដែន។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ប៉ាស៊ីភិក PATA ប្រចាំនៅកម្ពុជា ថ្លែងថា នៅ​ក្នុងឆ្នាំ២០២៦នេះ ពិភពលោកមានការប្រែប្រួលខ្លាំង ប្រទេសមួយចំនួន ហាក់​មាន​ការ​រឹត​បន្តឹង​ប្រជាជនរបស់ខ្លួនធ្វើដំណើរទេសចរណ៍ចេញទៅក្រៅប្រទេស ហើយនៅ​ក្នុង​កាលៈ​ទេសៈ​នេះ ​គ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះដែរ ពលរដ្ឋខ្មែរ ត្រូវរួមគ្នាផ្សព្វ​ផ្សាយ​គោល​ដៅ​ទេសចរណ៍​កម្ពុជា​ទៅ​ក្រៅ​ប្រទេស ដោយចំណាយ ថវិកាលើការដើរកម្សាន្តនៅក្នុងប្រទេស ដើម្បីរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិឱ្យរឹងមាំ ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងពិធីវេទិកាជំនួបផ្គូផ្គងធុរកិច្ចអន្តរជាតិ កម្ពុជា​-ចិន នៅពេលថ្មីៗនេះ បានថ្លែងថា នៅក្នុងឆ្នាំ២០២៦ បានដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ជា​ច្រើន ដើម្បីពង្រីកការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​ជា​ច្រើន នៅតំបន់មជ្ឈឹមបូព៌ា អឺរ៉ុប អាម៉េរិក និងប្រទេសនានាទៀតលើពិភពលោក ខណៈ​នៅ​ក្នុង​នោះ​ដែ​រ ក្នុងរដូវកាលទេសចរណ៍ បៃតងឆ្នាំនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ផ្តល់​ការ​លើក​លែង​ទិដ្ឋាការដល់ប្រជាជនចិន ធ្វើដំ ណើរមកកាន់ប្រទេសកម្ពុជា រយៈពេល៤ខែ គិត​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយក្នុងរយៈពេលនេះ ប្រជា​ជន​ចិន​ទាំង​អស់ ​គ្រាន់តែកាន់លិខិតឆ្លងដែនសញ្ជាតិចិន ធ្វើដំ ណើរផ្ទាល់ពីប្រទេសចិន ឬពីប្រទេស​ផ្សេង​ទៀត​មក​កម្ពុជា ដោយពុំបាច់មានការស្នើសុំទិដ្ឋាការជាមុន និង ពុំមានបង់កម្រៃអ្វីឡើយ។

ឯកឧត្តម បានបង្ហាញក្តីរំពឹងថា ក្នុងឆ្នាំ២០២៦នេះ នឹងមានប្រជាជនចិនមកទស្សនាកម្ពុជាច្រើន ថែម​ទៀត ខណៈនៅក្នុងយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៦នេះដែរ ក្រសួង​គ្រោង​រៀប​ចំ​ព្រឹត្តិការណ៍ធំៗចំនួន៦ រួមមានៈ ១. មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន ២. មហោ​ស្រពក្បាច់គុនចម្រុះ ២. ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារ ៣. ព្រឹត្តិការណ៍​ទេសចរណ៍ភាពយន្ត ៤. ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន ៥. កម្មវិធីបង្ហាញ​ផ្លូវ​ទេសចរណ៍រដូវកាលបៃតង ៦. កម្មវិធីផ្សព្វ ផ្សាយទេសចរណ៍ផ្សេងៗទៀត ក្រោម​ការ​សម្រប​សម្រួល​ពី​ស្ថានទូតចិន៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
2026/09/15 06:38:32 pm        1
រដ្ឋមន្ត្រីក្រសួងការងារ អបអរសាទរ និងផ្ដល់អាហារូបករណ៍នៅសាលា TVET ដល់សិស្សប្រឡងបាក់ឌុបក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
2026/09/15 06:03:45 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការលើកឡើងការចោទប្រកាន់ច្រើនរបស់ថៃ មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ
2026/09/15 05:56:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកអគ្គរដ្ឋទូតអាមេរិកទៅទស្សនកិច្ច «តំបន់សាកល្បង» ដែលកងទ័ពលីបង់គ្រប់គ្រង នៅក្បែរអ៊ីស្រាអែល

2026/09/15 06:44:39 pm
​អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
2026/09/15 06:38:32 pm
​អ៊ីរ៉ង់​បដិសេធ​មិន​មាន​ការចរចាណាមួយ​ជាមួយអាមេរិក ក្រោយការលើកឡើងរបស់លោក Trump
2026/09/15 06:38:05 pm
​អេហ្ស៊ីប និងក្រិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅសមុទ្រមេឌីទែរ៉ាណេ
2026/09/15 06:33:47 pm
​ក្រុមសង្រ្គោះរកឃើញសាកសព ខណៈឥណ្ឌូនេស៊ីបង្កើនប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ១២៩នាក់ ក្រោយនាវាលិច
2026/09/15 06:32:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm