លោក Trump៖ អាមេរិក «នឹងចាប់ផ្តើមវាយប្រហារតាមផ្លូវគោកឥឡូវនេះ» ប្រឆាំងក្រុមជួញដូរគ្រឿងញៀន

2026/01/09 10:56:23 pm        112

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមករា ឆ្នាំ២០២៦) បាននិយាយថា ការវាយប្រហារតាមផ្លូវគោក ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន កំពុងដំណើរការ បន្ទាប់ពីមានការវាយប្រហារតាមផ្លូវទឹក នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត និងសមុទ្រការ៉ាអ៊ីព តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

អំឡុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Trump បានប្រាប់ពិធីករ លោក Sean Hannity ថា៖ «យើងនឹងចាប់ផ្តើមវាយប្រហារតាមផ្លូវគោកឥឡូវនេះ ទាក់ទងនឹងក្រុមជួញដូរគ្រឿងញៀន។ ក្រុមជួញដូរគ្រឿងញៀន កំពុងមានប្រតិបត្តិការនៅប្រទេសម៉ិកស៊ិក»។

ការអត្ថាធិប្បាយបែបនេះរបស់លោក Trump បានកើតឡើងបន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicholas Maduro កាលពីចុងសប្តាហ៍មុន ដែលជាដំណាក់កាលកម្រិតកំពូលនៃការបង្កើនសម្ពាធទាំងផ្នែកយោធា និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែលើមេដឹកនាំឆ្វេងនិយម។

គួរបញ្ជាក់ថា ជាផ្នែកមួយនៃយុទ្ធនាការនោះ ចាប់តាំងពីខែកញ្ញាមក សហរដ្ឋអាមេរិក បានសម្លាប់មនុស្សជាង ១០០នាក់ នៅក្នុងការវាយប្រហារលើទូកដែលត្រូវបានចោទប្រកាន់ថា ដឹកគ្រឿងញៀន ហើយលោក Trump ក៏បានបញ្ជាក់ផងដែរថា កងកម្លាំងសហរដ្ឋអាមេរិ កបានធ្វើការវាយប្រហារតាមផ្លូវគោកលើតំបនើដែលនាវាបែបនេះចូលចត នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ តែការវាយប្រហារលើក្រុមជួញដូរគ្រឿងញៀន នៅម៉ិកស៊ិក នឹងជាការកើនឡើងនូវភាពតានតឹងផ្នែកយោធាអាមេរិកដ៏ធំមួយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        302
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        345
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm