លោក Trump៖ វ៉េណេស៊ុយអេឡាមិនបានផ្តល់គំរូឲ្យចិនធ្វើដាក់តៃវ៉ាន់ឡើយ តែ «អាស្រ័យលើ» លោក Xi

2026/01/09 10:59:21 pm        85

យោងតាមបទសម្ភាសន៍មួយរបស់សារព័ត៌មាន New York Times (NTY) ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមករា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា «វាអាស្រ័យលើ» ប្រធានាធិបតីចិន លោក Xi Jinping ថា តើអ្វីដែលប្រទេសចិនចង់ធ្វើដាក់កោះតៃវ៉ាន់ ប៉ុន្តែលោកនឹងមិនសប្បាយចិត្តយ៉ាងខ្លាំង ប្រសិនបើមានការផ្លាស់ប្តូរស្ថានភាពជាក់ស្ដែងបច្ចុប្បន្ន។

លោក Trump បានប្រាប់សារព័ត៌មាននេះកាលពីថ្ងៃទី៧ ខែមករាថា៖ «គាត់ (លោក Xi) ចាត់ទុកថា វា (កោះ) ជាផ្នែកមួយរបស់ប្រទេសចិន ហើយនោះអាស្រ័យលើលោកថា តើអ្វីដែលលោកនឹងធ្វើចំពោះកោះនេះ។ ប៉ុន្តែខ្ញុំបានបង្ហាញទៅកាន់លោកថា ខ្ញុំនឹងមិនសប្បាយចិត្តយ៉ាងខ្លាំង ប្រសិនបើលោកធ្វើបែបនោះ ហើយខ្ញុំមិនគិតថា លោកនឹងធ្វើបែបនោះឡើយ។ មែនហើយ ខ្ញុំសង្ឃឹមថា លោកមិនធ្វើបែបនោះទេ»។

លោក Trump បានធ្វើការអត្ថាធិប្បាយនៅក្នុងបរិបទដែលលោក Xi អាចនឹងរៀនសូត្រពីប្រតិបត្តិការយោធារបស់លោក Trump នៅវ៉េណេស៊ុយអេឡា។ ប្រធានាធិបតីទៅពីគណបក្សសាធារណរដ្ឋរូបនេះ បានបញ្ជាក់ថា លោកមិនបានមើលឃើញស្ថានភាពទាំងនេះថា ស្រដៀងគ្នានោះទេ ពីព្រោះកោះតៃវ៉ាន់មិនបានបង្កការគំរាមកំហែងប្រភេទដូចគ្នា ចំពោះប្រទេសចិន ដែលលោកបាននិយាយថា រដ្ឋាភិបាលរបស់លោក Nicolas Maduro បានធ្វើចំពោះសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ លោកក៏បានលើកឡើងម្តងទៀតនូវការជឿជាក់របស់លោក ដែលថា លោក Xi នឹងមិនចាត់វិធានការប្រឆាំងនឹងកោះតៃវ៉ាន់នោះឡើយ ក្នុងអំឡុងពេលលោកកាន់តំណែងប្រធានាធិបតី ដែលបញ្ចប់នៅឆ្នាំ២០២៩។

រដ្ឋបាលលោក Trump បានលើកឡើងនៅក្នុងឯកសារយុទ្ធសាស្ត្រមួយក្នុងឆ្នាំ២០២៥ ថា ខ្លួនមានគោលបំណងទប់ស្កាត់ជម្លោះជាមួយចិន ជុំវិញបញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដោយការបង្កើនឥទ្ធិពលយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm