រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានព្រមានថា តម្លៃប្រេងអាចហក់ឡើងដល់ ៣០០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ហើយខ្លួនអាចនឹងបិទបំពង់បង្ហូរឧស្ម័នដ៏សំខាន់ទៅកាន់អាល្លឺម៉ង់ ប្រសិនបើប្រទេសលោកខាងលិចបញ្ឈប់ការនាំចូលប្រេងជុំវិញការវាយប្រហារលើអ៊ុយក្រែន ខណៈការចរចាស្វែងរកសន្តិភាពកាលពីថ្ងៃចន្ទ បានត្រឹមតែបង្កើតភាពរីកចម្រើនតិចតួចប៉ុណ្ណោះ។

ការវាយលុក ដែលជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋមួយក្នុងតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ មកបានបង្ខំឲ្យប្រជាជនអ៊ុយក្រែនប្រមាណ ១.៧លាននាក់រត់ភៀសខ្លួនចូលទៅកាន់ប្រទេសជិតខាង ការសម្រុករោមរឹតទណ្ឌកម្មទីក្រុង Moscow ការដកក្រុមហ៊ុនបរទេសចេញដ៏ច្រើន និងក្ដីបារម្ភថា ជម្លោះនឹងរីកកាន់តែធំមិនធ្លាប់មានរយៈពេលជាច្រើនទសវត្សរ៍នៅអឺរ៉ុប។ ការឡោមទ័ព និងការទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើនរបស់អ៊ុយក្រែននៅតែបន្ត។ ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីទៅលើរោងចក្រផលិតនំប៉័ងបានសម្លាប់មនុស្ស ១៣នាក់ នៅក្នុងទីក្រុង Makariv ស្ថិតក្នុងតំបន់ Kyiv។ សារព័ត៌មាន Reuters មិនអាចស្វែងរកការផ្ទៀងផ្ទាត់ឲ្យលម្អិតបានទេ។
ចំណែកភាគីរុស្ស៊ីវិញបានទាត់ចោលការចោទប្រកាន់ដែលថា ខ្លួនបានដាក់គោលដៅលើជនស៊ីវិល។ ខណៈដែលកំពុងព្យាយាមពង្រីកទម្ងន់សម្ពាធលើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin សហរដ្ឋអាមេរិកនិយាយថា ក្រុង Washington និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុបរបស់ខ្លួនបានកំពុងពិចារណា ដាក់បម្រាមមិនឲ្យនាំចូលប្រេងចូលទៅក្នុងប្រទេសរុស្ស៊ី។ តម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨ មក។ លោកប្រធានាធិបតីអាមេរិក Joe Biden បានធ្វើសន្និសីទតាមវីដេអូជាមួយបណ្ដាមេដឹកនាំបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ខណៈលោកបានជំរុញឲ្យមានការគាំទ្រលើបម្រាមនេះ៕
អត្ថបទ៖ សុខមាន