ភ្ញៀវទេសចរបរទេស៖ កម្ពុជាមានសុវត្ថិភាព និងស្រស់ស្អាតជាខ្លាំងសម្រាប់ការមកទស្សនា

2026/01/09 04:07:23 pm        518

ភ្ញៀវទេសចរបរទេស ដែលបានមកទស្សនាកម្ពុជា សុទ្ធតែ​មាន​ភាព​ពេញ​ចិត្ត​ចំពោះ​ដំណើរ​កម្សាន្ត​មួយ​នេះ។​ ពេញចិត្តនឹងសុខសុវត្ថិភាព ពេញចិត្តភាពរួសរាយរាក់ទាក់ ស្នាមញញឹម​របស់​ប្រជា​ជន​កម្ពុជា ក៏ដូចជាពេញចិត្តនឹងមានស្រស់ស្អាតរបស់កម្ពុជា។

ភ្ញៀវទេសចរបរទេស ម្នាក់ៗបានបង្ហាញភាពជាប់ចិត្តជាខ្លាំង ចំពោះ​ការ​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​។ ពួកគាត់ខ្លះបានមកទស្សនាកម្ពុជា ជាលើកទី ១ រីឯអ្នកខ្លះបានមកទស្សនាកម្ពុជា ជិត​១០​ដង​រួច​មកហើយ។ នេះបង្ហាញច្បាស់ ពីភាពស្រឡាញ់ ភាពពេញចិត្តចំពោះប្រទេសកម្ពុជា។

ពួក​គាត់បញ្ជាក់ថា ប្រទេសកម្ពុជា មានសុវត្ថិភាពល្អសម្រាប់ភ្ញៀវទេសចរគ្រប់រូប។ ពួក​គាត់​អាច​ដើរ​កម្សាន្ត​ដោយគ្មានក្ដីបារម្ភ។ លើសពីនេះ គឺពួកគាត់ម្នាក់ៗ ពេញចិត្តជាខ្លាំង ចំពោះស្នាម​ញញឹម​របស់​ប្រជាជនកម្ពុជា ពេញចិត្តនឹងភាពរួសរាយរាក់ទាក់ និងពេញចិត្ត​ និង​តំបន់​ទេសចរណ៍​ដ៏​សំបូរ​បែប​របស់កម្ពុជា។

ពួកគាត់ជាភ្ញៀវទេសចរ​លើកឡើងដែរថា ពួកគាត់នឹងវិលត្រឡប់មកទស្សនាកម្ពុជា ជាថ្មីផងដែរ។ ពួក​គាត់ក៏សូមណែនាំភ្ញៀវទេសចរដទៃ ដែលមិនទាន់បានមកទស្សនាកម្ពុជា ត្រូវតែ​មក​ទស្សនា​កម្ពុជា​ មកសិក្សាស្វែងយល់ពីកម្ពុជា និងកុំជឿតាមការលើកឡើងមិនល្អមួយចំនួនពីកម្ពុជា។

កម្ពុជា​ក្នុងឆ្នាំ២០២៥កន្លងទៅនេះ ក៏បានដាក់ដំណើរការអាកាសយានដ្ឋានថ្មី មានវិសាភាព​អាច​បម្រើ​ដល់​ការហោះហើរធំទូលាយជាងមុន សម្រាប់បម្រើដល់វិស័យទេសចរណ៍ផងដែរ។ ហើយ​ថ្មី​ៗ​នេះ​ សម្រាប់រាជធានីភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជា បានជាប់ឈ្មោះ​ក្នុ​ង​ចំណោម​គោល​ដៅទេសចរណ៍ល្អបំផុតរបស់ BBC Travel ក្នុងឆ្នាំ ២០២៦ផងដែរ៕ អត្ថបទ៖ គឹម ហុក  

អត្ថបទដែលទាក់ទង

ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
2026/05/08 08:40:24 pm        1
សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ នៅទីក្រុងសេប៊ូ
2026/05/08 08:13:34 pm        1
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
2026/05/08 07:54:23 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

2026/05/08 08:40:24 pm
​អ៊ីរ៉ង់ច្រានចោលរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ខ្លួន
2026/05/08 08:30:45 pm
​អាស៊ានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់បញ្ចប់ជម្លោះ និងអំពាវនាវឲ្យលុបបំបាត់ស្ថានភាពមិនច្បាស់លាស់
2026/05/08 08:28:27 pm
​ទីភ្នាក់ងារ EU អនុញ្ញាតឲ្យប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិក ខណៈការខ្វះខាតជិតកើតមាន
2026/05/08 08:22:40 pm
​សម្តេចធិបតី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ នៅទីក្រុងសេប៊ូ
2026/05/08 08:13:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/07 07:38:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/08 07:03:47 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am