ប្រធានាធិបតីកូរ៉េខាងត្បូង នឹងបំពេញទស្សនកិច្ចនៅជប៉ុន ដើម្បីជួបប្រជុំជាមួយលោកស្រីនាយករដ្ឋមន្ត្រី Takaichi

2026/01/09 11:23:14 pm        79

រដ្ឋាភិបាលនៃប្រទេសទាំង២ បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រ (ទី៩ ខែមករា ឆ្នាំ២០២៦) នេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung នឹងទៅបំពេញទស្សនកិច្ចនៅខេត្ត Nara ភាគខាងលិចប្រទេសជប៉ុនរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃអង្គារ (ទី១៣ ខែមករា ឆ្នាំ២០២៦)។

នៅថ្ងៃអង្គារនោះ លោក Lee នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi។ ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការទូត «ជាធម្មតា» របស់ប្រទេសទាំង២ ឬដំណើរទស្សនកិច្ចទៅវិញទៅមកដោយមេដឹកនាំរបស់ភាគីទាំង២ ហើយលោកស្រី Takaichi សង្ឃឹមថា នឹងកសាងទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងត្បូង ដោយស្វាគមន៍រូបលោកនៅខេត្តកំណើតរបស់លោកស្រី។

ទីក្រុងតូក្យូ កំពុងប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ស្របពេលបរិយាកាសសន្តិសុខមានសភាពកាន់តែអាប់អួ នៅជុំវិញប្រទេសជប៉ុន ដោយចិន រុស្ស៊ី និងកូរ៉េខាងជើង កំពុងធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ។

នាយខុទ្ទកាល័យជប៉ុន លោក Minoru Kihara បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះថា៖ «យើងជឿជាក់ថា មេដឹកនាំទាំង២ អាចពិភាក្សាដោយស្មោះត្រង់ លើការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង»។

យោងតាមការប្រកាសរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង លោក Lee នឹងទៅដល់ទីក្រុង Nara នៅរសៀលថ្ងៃអង្គារ។ នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំង២ លោក និងលោកស្រី Takaichi នឹងពិភាក្សាអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាវិធានការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងវិស័យផ្សេងៗទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm