ក្រសួងប្រៃសណីយ៍ ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦

2026/01/09 04:26:24 pm        453

ក្នុងឆ្នាំសិក្សាថ្មី ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹង​ជ្រើស​រើស​និស្សិត​អាហា​រូ​បករណ៍ចំនួន ៥០នាក់ ស្មើនឹង ២ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯក​ទេស​បច្ចេក​វិទ្យា​ឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល នៅ​បណ្ឌិត្យ​សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្នុងគោលបំណងបង្កើនធនធាន គ្រូ​ឧទ្ទេស​ផ្នែក​បច្ចេក​វិទ្យាឌីជីថល សម្រាប់គាំទ្រការបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថល។ នេះបើយោង​តាម​សេចក្ដី​ជូន​ដំណឹងរបស់ ក.ប.ទ. ចេញផ្សាយនាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦។

សេចក្ដីជូនដំណឹងបានឲ្យដឹងដែរថា ការជ្រើសរើស​និស្សិត​អាហា​រូបករណ៍នេះ គឺ​ដើម្បី​ជំរុ​ញ​ការ​កសាង​ធន​ធានម​នុស្សឆ្នើមលើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់​ចូលរួម​អនុវត្ត​យុទ្ធ​សាស្ត្រ​បញ្ចកោណ ​ដំណាក់កាលទី១ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ របស់រាជរដ្ឋាភិបាល។

ចំពោះអត្ថប្រយោជន៍ដែលនិស្សិតអាហារូបករណ៍នឹងទទួលបានរួមមាន៖

*អត្ថប្រយោជន៍នៃការសិក្សា

និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍នៃការសិក្សាដូចខាងក្រោម៖

- ទទួលបានចំណេះដឹងលើបច្ចេកវិទ្យាឌីជីថលដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារបច្ចុប្បន្ន

- ទទួលបានឱកាសធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យាឌីជីថល ដូចជា ផ្នែកបញ្ញាសិប្បនិម្មិត សន្ដិសុខសាយប័រ និងវិទ្យាសាស្រ្តទិន្នន័យ

- ទទួលបានឱកាសចុះកម្មសិក្សាស្រាវជ្រាវ និងបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យដៃគូបរទេស ដូចជា បារាំង ជប៉ុន ចិន និងកូរ៉េ ជាដើម

- ទទួលបានឱកាសការងារជា គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភា CADT និង/ឬបំពេញការងារជាគ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថលនៅតាមគ្រឹះស្ថាននានាតាមការចាត់តាំងដោយ ក.ប.ទ.។

*អត្ថប្រយោជន៍នៃអាហារូបករណ៍

និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖

- អាហារូបករណ៍សិក្សាដែលមានតម្លៃសរុបប្រមាណ ៨,០០០ ដុល្លារអាម៉េរិក

- ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅនិងហូបចុកប្រចាំខែក្នុងអំឡុងពេលសិក្សា

- ឱកាសការងារជាជំនួយការគ្រូបង្រៀនអំឡុងពេលសិក្សានៅបណ្ឌិត្យសភា CADT។

រីឯចំពោះ​លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន និងបេក្ខនារីទាំង​អស់​ត្រូវ​បំពេញតាម​លក្ខ​ខណ្ឌ​ដូច​ខាង​ក្រោម​៖

- មានសញ្ញាបត្របរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល

- ឆ្លងកាត់ការប្រឡងប្រជែងតាមប្រព័ន្ធកុំព្យូទ័រលើវិញ្ញាសា ដែលទាក់ទងទៅនឹងឯកទេសបច្ចេកវិទ្យាឌីជីថល និងភាសាអង់គ្លេស

- ឆ្លងកាត់ការសម្ភាសន៍ជាមួយគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

- បេក្ខជនដែលជាប់ក្នុងការជ្រើសរើស នឹងទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សា និងត្រូវចុះកិច្ចសន្យាការងារ ជា គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល ទៅតាមលក្ខខណ្ឌដែលកំណត់ដោយ ក.ប.ទ. សម្រាប់រយៈពេល ៧ ឆ្នាំ។

បេក្ខជន និង​បេក្ខនារី​ទាំង​អស់​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំចូល​សិក្សា​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ដោយ​មាន​សំណុំ​ឯ​កសារភ្ជាប់មកជាមួយនូវ៖

- អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន

- ប្រវត្តិរូបសង្ខេប (CV) និងលិខិតចំណាប់អារម្មណ៍ (Motivation Letter)

- សញ្ញាបត្របរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល (ច្បាប់ថតចម្លងដោយមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច លើកលែងតែសញ្ញាបត្រដែលបានដាក់បញ្ចូល QR Code ស្ដង់ដាដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify របស់រាជរដ្ឋាភិបាល)

- ព្រឹត្តិបត្តពិន្ទុចាប់ពីឆ្នាំទី១ ដល់ឆ្នាំចុងក្រោយ (GPA យ៉ាងតិច ៣.០) ដោយមានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ។

សម្រាប់កាលបរិច្ឆេទ និងការទទួលពាក្យស្នើសុំប្រឡង បេក្ខជន និងបេក្ខនារី​ត្រូវ​បំពេញ​បែប​បទ​ពាក្យ​ស្នើ​សុំចូ​លសិក្សាតាមរយៈ QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/master26 ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី។ ការប្រឡងប្រជែងនឹងធ្វើឡើងនៅបណ្ឌិត្យសភា CADT តាមរយៈប្រព័ន្ធកុំព្យូទ័រ។

ចំពោះបេក្ខជន និងបេក្ខនារី ដែលជាប់ក្នុងវគ្គជម្រុះ (Shortlist) នឹង​ត្រូវ​សម្ភាសន៍​ជា​មួយ​នឹង​គណៈក​ម្មការ​រៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្រ្តីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអ៊ីមែល [email protected] នៅរៀងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលទាក់ទង

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ អាជ្ញាធរសង្កាត់ មានតួនាទីសំខាន់ខ្លាំង ក្នុងការតាមដាន និងលុបបំបាត់ការឆបោកអនឡាញ (on-line scams)
2026/01/16 08:24:17 pm        1
លោកជំទាវបណ្ឌិត អញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់គោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី និងវីរនគរបាលជាតិពលី
2026/01/16 08:12:50 pm        2
កម្ពុជាជាប់ចំណាត់ថ្នាក់សកល លេខ១១៨ ខណៈឆ្នាំ២០២៤ លេខ១៤៥ អំពីបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល
2026/01/16 08:07:45 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Orban បង្កើនយុទ្ធនាការប្រឆាំងអ៊ុយក្រែន ខណៈសមរភូមិនៃការបោះឆ្នោតកាន់តែតានតឹង

2026/01/16 08:50:11 pm
​លោក Putin ប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតីអ៊ីរ់ង់ថា រុស្ស៊ីមានឆន្ទៈជួយសម្របសម្រួល
2026/01/16 08:47:49 pm
​មីយ៉ាន់ម៉ាចា្រនចោលការចោទប្រកាន់គ្មានភស្តុតាងរបស់ ICJ ជុំវិញអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា
2026/01/16 08:45:43 pm
​នូវែលហ្សេឡង់បិទស្ថានទូត នៅអ៊ីរ៉ង់ ដោយសារ «ស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ»
2026/01/16 08:43:31 pm
​តំបន់ចាយប្រាក់អឺរ៉ូ មានអតិរេកពាណិជ្ជកម្ម ១១,៥ពាន់លានដុល្លារ នៅខែវិច្ឆិកាឆ្នាំមុន
2026/01/16 08:38:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/16 12:46:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/15 04:26:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/15 03:31:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/11 02:02:17 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am