ទូរទស្សន៍រដ្ឋ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ នឹងថ្លែងសុន្ទរកថា អំពីការតវ៉ា

2026/01/10 01:52:02 am        62

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅថ្ងៃសុក្រ (ទី៩ ខែមករា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei នឹងថ្លែងសុន្ទរកថាមួយ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ស្តីពី «សកម្មភាពភេរវកម្ម» នៅក្នុងប្រទេស ខណៈដែលការតវ៉ាដោយសារការលំបាកផ្នែកសេដ្ឋកិច្ច នៅតែបន្តមានទូទាំងប្រទេស។

ក្រុមត្រួតពិនិត្យប្រព័ន្ធអ៊ីនធឺណិត NetBlocks បានឲ្យដឹងថា ការដាច់អ៊ីនធឺណិតទូទាំងប្រទេស ត្រូវបានរាយការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ និងបានបន្តរហូតដល់ថ្ងៃសុក្រនេះ។ ការដាច់នោះកើតមានឡើងស្របនឹងការអំពាវនាវឲ្យមានការតវ៉ាបន្ថែមទៀតពីលោក Reza Pahlavi ដែលជាព្រះរាជបុត្ររបស់ព្រះមហាក្សត្រចុងក្រោយរបស់អ៊ីរ៉ង់ ដែលត្រូវបានទម្លាក់ពីរាជបល្ល័ង្ក អំឡុងបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩។

ដោយបានចាប់ផ្តើមនៅទីក្រុងតេអេរ៉ង់ ដោយអាជីវករ នៅផ្សារ Grand Bazaar ដែលខឹងសម្បាដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្លៃរូបិយប័ណ្ណជាតិ ការតវ៉ាចុងក្រោយបំផុតនេះ ឥឡូវនេះ មានការចូលរួមពីអ្នកផ្សេងទៀត ភាគច្រើនជាបុរសវ័យក្មេង ជាងស្ត្រី និងក្មេងស្រីៗដែលបានបង្ហាញវត្តមានយ៉ាងសស្រាក់សស្រាំ អំឡុងបាតុកម្មក្នុងឆ្នាំ ២០២២-២០២៣។

ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ថា យ៉ាងហោចណាស់មានអ្នកតវ៉ាចំនួន ៣៤នាក់ និងបុគ្គលិកសន្តិសុខ ៤នាក់ ត្រូវបានសម្លាប់ ហើយ ២.២០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលមានភាពចលាចល ដែលអ្នកវិភាគលើកឡើងថា ជាការបង្ហាញពីការខកចិត្តយ៉ាងខ្លាំង ចំពោះស្ថានភាពជាក់ស្ដែងបច្ចុប្បន្ន។

គួបញ្ជាក់ថា អាជ្ញាធរបានព្យាយាមរក្សាវិធីសាស្រ្ត ២យ៉ាង ចំពោះភាពចលាចល ដោយប្រាប់ថា ការតវ៉ា ជុំវិញបញ្ហាសេដ្ឋកិច្ច គឺស្របច្បាប់ ហើយនឹងត្រូវបានឆ្លើយតបដោយការសន្ទនា ខណៈពេលដែលឆ្លើយតបទៅនឹងបាតុកម្មខ្លះ ដោយឧស្ម័នបង្ហូរទឹកភ្នែក អំឡុងពេលមានការប្រឈមមុខដាក់គ្នាតាមដងផ្លូវដោយហិង្សា៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        20
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm