FFC ប្ដេជ្ញា​សម្រួច​មុខព្រួញ ១២​ចំណុច​បន្ថែម​លើ​គោលដៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/03/08 05:21:24 pm        247

​បាល់ទាត់៖ ឯកឧត្តម ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​នូវ​មុខព្រួញ ១២​ចំណុច ដែល​ត្រូវ​ពង្រឹង និង​ពង្រីក​ចីរភាព​បាល់ទាត់​កម្ពុជាបន្ថែម​លើ​គោលដៅ និង​មហិច្ឆតា​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​មហាសន្និបាត​របស់​សហ​ព័ន្ធកាលពី​ថ្មីៗ។

​ឯកឧត្តម​មានប្រសាសន៍​ថា ឆ្នាំ​២០២២ អាច​ចាត់ទុកជា​ដំណាក់កាល​ពង្រឹងគុណភាព​គ្រប់ផ្នែក​ ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា ពិសេស​កីឡាករ​ដែលមាន​អាយុ​ប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ហេតុនេះ មុខព្រួញ​សំខាន់ៗ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​មូលដ្ឋាន​កសាង​គុណភាព​កីឡា មានដូចជា​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ គុណភាព​គ្រូបង្ហាត់ និង​ការដឹក​នាំ​គ្រប់គ្រង ការផ្ដល់​បរិយាកាស​ល្អប្រសើរ​សម្រាប់​ជីវភាព​រស់នៅ និង​ការសិក្សា​ជាដើម កំពុង​សិក្សា​យ៉ាង​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ។​ ​អនុប្រធាន​សហព័ន្ធ​ដដែល​សង្កត់ធ្ងន់ថា ទោះបីជា​លទ្ធផល​ដ៏​ល្អ​បំផុត​ថ្មី​មួយ គឺជា​សេចក្ដីប៉ងប្រាថ្នា​របស់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​នៅក្នុង​ស៊ី​ហ្គេម​២០២៣ ក៏​សហព័ន្ធនៅតែ​ផ្ដោត​ការយកចិត្តទុកដាក់​ដោយ​កំណត់​អាទិភាព​ សម្រាប់​ការអភិវឌ្ឍន៍​បាល់ទាត់​ឲ្យ​មាន​ចីរភាព​ផងដែរ​។ ក្នុងន័យនេះ គោលដៅ​សម្រាប់​កម្មវិធី និង​សកម្មភាព​ការងារ​ឆ្នាំ​២០២២ និង​ចាប់ពី​ឆ្នាំ​២០២៣ ទៅគឺ​ការ​នៅ​បន្ត​ពង្រីក និង​ពង្រឹង​មុខព្រួញ​ទាំង​១២ រួមមាន​៖

១. ការកសាង​ហេដ្ឋារចនាសម្ព័ន្ធដែល​ត្រួតពិនិត្យ និង​ថែទាំ​ទីលាន​សាលា​តម្រង់ទិស​ទាំង ២៥​រាជធានី​/​ខេត្តឲ្យ​មាន​គុណភាព​ខ្ពស់​គិត​ចាប់ពី​ឆ្នាំ​២០២២ តទៅ

២. ការរៀបចំ​ពង្រឹងគុណភាព​ប្រកួត​ថ្នាក់ជាតិ​ឲ្យ​កាន់តែ​ទូលំទូលាយ ជាពិសេស​តាម​បណ្ដា​ខេត្ត

៣. ពង្រឹងគុណភាព​លី​គ​កម្រិត​ទី​១ និង​រៀបចំ​លី​គ​កម្រិត​ទី​២ 

៤. រៀបចំ​ថ្នាល​យុវជន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព

៥. បង្កើន​ការកសាង​ធនធាន​គ្រូ អាជ្ញាកណ្ដាល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ

៦. លើកកម្ពស់​គុណភាព​ក្រុម​ជម្រើសជាតិ​គ្រប់​កម្រិត​ទាំង​បុរស និង​នារី

៧. ជំរុញ​ការអភិវឌ្ឍន៍​បាល់ទាត់​ក្នុង​សាល

៨. រៀបចំ​គម្រោង​អភិវឌ្ឍន៍​បាល់ទាត់​នារី​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព

៩. ពង្រីក​វិសាលភាព​នៃ​ការរៀបចំ​ទទួល​ម្ចាស់ផ្ទះ ទាំង​ការប្រកួត​អន្តរជាតិ​ផ្លូវការ និង​មិត្តភាព

១០. លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​ការងាររដ្ឋបាល​គ្រប់គ្រង​ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាឲ្យ​កាន់តែល្អប្រសើរ​ ក្នុង​ការផ្ដល់សេវា​កម្មដ​ល់​សមាជិក​ទាំងអស់

១១. រៀបចំ​សមាគម​បាល់ទាត់​រាជធានី​/​ខេត្តឲ្យ​កាន់​តែមាន​ភាពសមស្រប​ផ្នែក​ផ្លូវច្បាប់​ជាមួយ ស​.​ប​.​ក និង​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ ដើម្បី​ឲ្យ​កាន់តែ​ប្រសើរ​ក្នុងការ​អភិវឌ្ឍន​បាល់ទាត់​នៅតាម​ក្លិប សមាគម​រាជធានី​ខេត្ត

១២. រៀបចំ​បង្កើត​កម្មវិធី​សម្រាប់​អ្នកគាំទ្រ 

​ឯកឧត្តម ខៀវ សា​ម៉េ​ត បន្ដថា ដើម្បី​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នៃ​ប្រទេសមួយ​ខ្លាំង លុះត្រាតែ​ចំណុច​អាទិភាព​ទាំង​១២ នេះត្រូវបាន​អភិវឌ្ឍន​ឲ្យ​ល្អប្រសើរ​ទាំង​បរិមាណ និង​គុណភាព​ព្រម​គ្នា​។ ហេតុដូចនេះ​ឯកឧត្តមបាន​សំណូម​ពរ​ឲ្យមហា​គ្រួសារ​បាល់ទាត់​កម្ពុជា រួមមាន​ក្លិប​អាជីព សមាគម​រាជធានី​-​ខេត្ត រួមទាំង​កីឡាករ គ្រូបង្ហាត់ អាជ្ញាកណ្ដាល មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​ប្រៀបបាន​ដូចជា​មនុស្ស​ជិះទូក​តែមួយ ត្រូវ​រួមគ្នា​ដើម្បី​ឆ្លងទៅ​កាន់​ត្រើយ​​២០២៣ នឹង​កាន់​តែមាន​សាមគ្គីភាព យោគយល់​គ្នា ចូលរួម​លះបង់ ប្រកបដោយ​ជំហរឹងមាំ​ផ្អែកលើ​គោល​ការណ៍​ជាតិ​ជាធំ ចំពោះ​ការអនុវត្ត​ភារកិច្ច​រៀងៗ​ខ្លួនក្នុង​តួ​នា​ទី​ជា​ភ្នាក់ងារ​អភិវឌ្ឍន៍​បាល់ទាត់ ដើម្បី​គោលដៅ​តែមួយ​គឺជោគជ័យ​របស់ «​គោព្រៃ​កម្ពុជា​២០២៣»៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm