ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥

2026/01/10 02:13:13 am        155

ភ្នំពេញ ៖ ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៥ នេះ មានទំហំទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ មានមុខទំនិញសំខាន់ៗជាច្រើនប្រភេទ បានគាំទ្រដល់កំណើននៃការនាំចេញ និងមានប្រភេទទំនិញមួយចំនួនផ្សេងទៀត បានបន្តហក់ឡើងខ្ពស់ លើស ៥០ ភាគរយ បើធៀបនិងឆ្នាំ២០២៤។

​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងបំណាច់ឆ្នាំ២០២៥, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា មានទំហំ ទឹកប្រាក់ប្រមាណជាង ៣០ ពាន់លានដុល្លារ កើនឡើងជិត ១៥ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ ដោយមានប្រភេទ ទំនិញជាច្រើន បានចូលរួមចំណែកដល់ការរក្សាកំណើនខ្ពស់ នៃការនាំចេញទំនិញរបស់កម្ពុជា, ដែលនេះបានបង្ហាញនូវនិន្នាការនៃការកើនឡើង ក្នុងឆ្នាំ២០២៦ និងនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។

ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ឆ្នាំ២០២៥ នេះ ប្រភេទទំនិញដែលបានបន្តកើនឡើងរួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៧,៧ ពាន់លានដុល្លារ កើនឡើងជិត ១៧ ភាគរយ, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់ បន្សំមិនធ្វើពីក្រណាត់ ជាង ៣,៦ ពាន់លានដុល្លា កើនឡើងជាង ១៥ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ២ ពាន់លានដុល្លារ កើនជិត ៣៧ ភាគរយ, ស្បែកជើង ស្រោមជើង ជាង ២ ពាន់លានដុល្លារ កើនជាង ២៥ ភាគរយ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វ ជាង ២,១ ពាន់លានដុល្លារ កើនជាង ៥ ភាគរយ, គ្រឿងសង្ហារឹម ជាង ១,៥ ពាន់លានដុល្លារ កើន ៣៣ ភាគរយ បើប្រៀបធៀបរយៈពេលដូច គ្នានិងឆ្នាំ ២០២៤ ក្នុងនោះនៅមានប្រភេទទំនិញផ្សេងៗជាច្រើនទៀត ដែលបានបន្តកើនឡើង។

ដោយឡែកប្រភេទំនិញដែលមានកំណើនខ្ពស់លើស ៥០ ភាគរយ នៅក្នុងបំណាច់ឆ្នាំ២០២៥ រួមមាន៖ ប្រដាប់ប្រដាក្មេងលេង និង វត្ថុសម្រាប់កីឡា មានទឹកប្រាក់ជាង ៧៣១ លានដុល្លា បានកើនឡើងជិត ១១៦ ភាគរយ, យានក្រៅពីអយស្ម័យយាន ឬអយរថយន្តអគ្គិសនី ជាង ៧៨០ លានដុល្លារ កើនឡើងជាង ៥០ ភាគរយ, អាលុយមីញ៉ូ និងវត្ថុធ្វើអំពីអាលុយមីញ៉ូម ២២៦ លានដុល្លារ កើនឡើង ៩៤ ភាគរយ និង វត្ថុវាយនភណ្ឌកែច្នៃផ្សេងៗ ជាង ៣២០ លានដុល្លារ កើនឡើង ៥៤ ភាគរយ។

សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ ពេញមួយឆ្នាំនៅក្នុងបមណាច់ឆ្នាំ ២០២៥ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុបជាង ៦៤ ពាន់លានដុល្លារ កើនជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៣០ ពាន់លានដុល្លារ កើនឡើងជិត ១៥ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជិត ៣៤ ពាន់លានដុល្លារ កើនឡើងជិត ១៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        48
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        96
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm