អង្គការសហប្រជាជាតិ(UN) បានបញ្ចេញរបាយការណ៍ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ច ពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ។
អគ្គលេខាធិការរងទទួលបន្ទុកការអភិវឌ្ឍសេដ្ឋកិច្ចរបស់ UN លោក Navid Hanif ជាមួយនឹងក្រុមមន្រ្តី UN បានធ្វើបទបង្ហាញស្តីពីរបាយការណ៍ នៅទីស្នាក់ការកណ្តាល UN ស្ថិតក្នុងបុរីញូវយ៉ក ។
លោក Hanif និយាយថា ពួកយើងបានព្យាករកំណើនសេដ្ឋកិច្ចត្រឹម ២,៧ភាគរយ ក្នុងឆ្នាំនេះ ធៀបនឹងឆ្នាំ ២០២៥ មានចំនួន ២,៨ភាគរយ ។
កំណើនសេដ្ឋកិច្ចសកល ត្រូវបានគេព្យាករថា នឹងធ្លាក់ចុះមកនៅត្រឹម ២,៧ភាគរយ ក្នុងឆ្នាំ ២០២៦ ពីចំនួន ២,៨ភាគរយកាលពីឆ្នាំមុន មុនពេលកើនឡើងវិញដល់ ២,៩ភាគរយក្នុងឆ្នាំ ២០២៧ ពោលគឺនៅធ្លាក់ចុះពីកំណើនមធ្យមមុនការរីករាលដាលឆ្លងសកលជំងឺ COVID-19 ចំនួន ៣,២ភាគរយ ចន្លោះឆ្នាំ ២០១០ និងឆ្នាំ ២០១៩ ។
របាយការណ៍និយាយថា ខណៈការកើនឡើងយ៉ាងឆាប់រហ័សពន្ធសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៥ បង្កើតឲ្យមានភាពតានតឹងពាណិជ្ជកម្មថ្មី វានឹងជួយកំណត់ការអាក់ខានដល់ពាណិជ្ជកម្មអន្តរជាតិ ។
របាយការណ៍នេះ និយាយទៀតថា កំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះមកនៅត្រឹម ១,៩ភាគរយ ក្នុងឆ្នាំ ២០២៥ ពីចំនួន ២,៨ភាគរយ ក្នុងឆ្នាំ ២០២៤ ហើយត្រូវបានគេព្យាករថា នឹងកើនឡើងបន្តិចដល់ ២ភាគរយ ក្នុងឆ្នាំ ២០២៦ និង ២,២ភាគរយ ក្នុងឆ្នាំ ២០២៧ ។
នៅប្រទេសចិនវិញ សេដ្ឋកិច្ចត្រូវបានគេព្យាករថា នឹងកើនឡើងដល់ចំនួន ៤,៦ភាគរយ ក្នុងឆ្នាំ ២០២៦ និង ៤,៥ភាគរយ ក្នុងឆ្នាំ ២០២៧ ពោគឺធ្លាក់ចុះពីកំណើន ៤,៩ភាគរយ ដែលត្រូវបានគេប៉ាន់ស្មានក្នុងឆ្នាំ ២០២៥ ៕