ក្រុមប្រឆាំងបារាំង ស្វែងរកការផ្តួលរំលំរដ្ឋាភិបាល ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្ម Mercosur

2026/01/10 02:52:46 am        224


គណបក្សប្រឆាំងស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុលរបស់បារាំង នឹងដាក់ញត្តិដកសេចក្ដីទុកចិត្ត ប្រឆាំងនឹងរដ្ឋាភិបាលសំឡេងភាគតិចដ៏ទន់ខ្សោយរបស់បារាំង ជាការឆ្លើយតបទៅនឹងការអនុម័តដែលទំនងជាកើតមាននៅថ្ងៃសុក្រ (ទី៩ ខែមករា ឆ្នាំ២០២៦) នេះ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម Mercosur របស់សហភាពអឺរ៉ុប (EU)។

គណបក្សឆ្វេងនិយមជ្រុល France Unbowed (LFI) បានឲ្យដឹងថា ខ្លួននឹងដាក់ញត្តិដកសេចក្ដីទុកចិត្តនៅព្រឹកថ្ងៃសុក្រ (ពេលវេលាក្នុងស្រុក) ខណៈដែលគណបក្សស្ដាំនិយមជ្រុល National Rally (RN) បានប្រាប់ថា ខ្លួនក៏នឹងដាក់ញត្តិផងដែរ ប្រឆាំងនឹងប្រធានគណៈកម្មការអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។

ញត្តិដកសេចក្ដីទុកចិត្តទាំងនេះ បានគូសបញ្ជាក់ពីផលប៉ះពាល់ផ្នែកនយោបាយក្នុងប្រទេស ដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រឈមជាមួយ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្ដាប្រទេស នៅតំបន់អាមេរិកខាងត្បូង ខណៈដែលខ្លួនកំពុងជួបការលំបាក ក្នុងការអនុម័តច្បាប់ថវិកាឆ្នាំ២០២៦ ដែលត្រូវបានពន្យារពេលរួចហើយ នៅក្នុងសភាពេញដោយភាពចម្រូងចម្រាស។

វាហាក់ដូចជាមិនទំនងជាអាចទៅរួចនោះឡើយ ដែលគណបក្ស RN និង LFI នឹងប្រមូលផ្ដុំបានសំឡេងគ្រប់គ្រាន់ នៅក្នុងសភា ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Sebastien Lecornu។ តែយ៉ាងណាក្ដី ការគំរាមកំហែងរបស់ពួកគេ បានគូសបញ្ជាក់ពីភាពតានតឹងខាងនយោបាយដ៏គ្រោះថ្នាក់ខ្លាំង ដែលរដ្ឋបាលរបស់លោក Macron បន្តប្រឈមជាមួយ ពោលគឺត្រឹមតែជាងមួយឆ្នាំមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm