មានការព្រមានថ្មីរបស់លោកTrump ខណៈអ៊ីរ៉ង់កាត់ផ្តាច់អ៊ីនធឺណិតដោយមានការតវ៉ានៅទូទាំងប្រទេស

2026/01/10 03:49:33 pm        130

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចេញការព្រមានថ្មីដល់មេដឹកនាំប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ទី៩ ខែមករា ខណៈវីដេអូបង្ហាញពីការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលកំពុងផ្ទុះរាលដាលនៅទូទាំងប្រទេស ហើយអាជ្ញាធរបានកាត់ផ្តាច់អ៊ីនធឺណិតដើម្បីទប់ស្កាត់ភាពវឹកវរដែលកំពុងកើនឡើង។

ក្រុមសិទ្ធិមនុស្សបានកត់ត្រាពីការស្លាប់របស់អ្នកតវ៉ារាប់សិបនាក់ក្នុងរយៈពេលជិតពីរសប្តាហ៍កន្លងទៅនេះ ដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់បង្ហាញពីការប៉ះទង្គិចគ្នា និងការបាញ់កាំភ្លើង ហើយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា មន្ត្រីនគរបាលជាច្រើននាក់ត្រូវបានសម្លាប់។

លោក Trump បានទម្លាក់គ្រាប់បែកទៅលើប្រទេសអ៊ីរ៉ង់កាលពីរដូវក្តៅមុន និងបានព្រមានទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកអាចផ្តល់ជំនួយដល់ក្រុមអ្នកតវ៉ាដោយបានចេញការព្រមានមួយផ្សេងទៀតកាលពីថ្ងៃសុក្រថា «អ្នក យកល្អកុំបាញ់សម្លាប់មនុស្សអី ព្រោះថាយើងនឹងចាប់ផ្តើមបាញ់ប្រហារដែរ»។

លោកបាននិយាយបន្ថែមថា «ខ្ញុំសង្ឃឹមថាក្រុមតវ៉ានៅអ៊ីរ៉ង់នឹងមានសុវត្ថិភាព ព្រោះនោះជាកន្លែងដ៏គ្រោះថ្នាក់នៅពេលនេះ»។ 

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានសន្យាថានឹងមិនចុះចាញ់ឡើយ ដោយចោទប្រកាន់ក្រុមបាតុករថាធ្វើសកម្មភាពជំនួសឲ្យក្រុមប្រឆាំងនៅបរទេស និងសហរដ្ឋអាមេរិក ហើយរដ្ឋអាជ្ញាបានគំរាមកាត់ទោសប្រហារជីវិត។

ក្រសួងព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនងអ៊ីរ៉ង់ បាននិយាយថា ការសម្រេចបិទអ៊ីនធឺណិតត្រូវបានធ្វើឡើង «ដោយអាជ្ញាធរសន្តិសុខមានសមត្ថកិច្ច ក្រោមកាលៈទេសៈបច្ចុប្បន្នរបស់ប្រទេស»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm