បាល់ទាត់៖ ក្រុមអ៊ីតាលី Atalanta បានហ្វឹកហាត់កាលពីថ្ងៃច័ន្ទម្សិលមិញ ខណៈពួកគេបាន រៀបចំធ្វើដំណើរទៅ Real Madrid ដើម្បីប្រកួតជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីចាញ់ក្នុងទឹកដីខ្លួនឯង ១-០ កាលពីជើងទី១។
គ្រប់គ្នានឹងគិតថា Real Madrid គឺជាក្រុមមានប្រៀបដែលនឹងឈានទៅវគ្គ ៨ក្រុមចុងក្រោយ ប៉ុន្តែក្រុមរបស់លោក Gian Piero Gasperini បានយកឈ្នះការប្រកួតក្រៅដីចំនួន ៥លើកចុងក្រោយរបស់ពួកគេ ក្នុងនោះរាប់បញ្ចូលទាំងជ័យជម្នះ ២-០ នៅលើ Liverpool ក្នុងរដូវកាលនេះដោយរកបាន ១៤គ្រាប់និងរបូតវិញត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះ។ ស្ថិតិនេះគឺជាការឈ្នះច្រើនប្រកួតបំផុតក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ Atalanta ក្នុងចំណោមក្រុមដែលនៅសល់ត្រឹមវគ្គនេះ ហើយក្រុមមកពីអ៊ីតាលីមួយនេះក៏បិទមិនឲ្យមានគ្រាប់ ៤ប្រកួតជាប់គ្នាដែរក្នុងចំណោម ៥ប្រកួតក្រៅដីចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ