អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក ឲ្យជួយគាំទ្រដល់សង្គ្រាមក្នុងប្រទេសរបស់លោកទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។ ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយជាមួយពិធីករលោក David Muir ក្នុងកម្មវិធីព័ត៌មានពិភពលោករាត្រីនេះលោក Zelenskyy បាននិយាយថា ការគាំទ្រដល់យើងដែលមិនត្រឹមមានតែពាក្យសម្ដីប៉ុណ្ណោះទេ គឺមានទាំងវិធានការម៉ឺងម៉ាត់ដោយផ្ទាល់។
ធ្វើចុះ ហើយខ្ញុំគិតថា យើងនឹងឈ្នះ។ លោកបាននិយាយថា ប្រសិនបើរុស្ស៊ីវាយដណ្ដើមយកអ៊ុយក្រែននោះការប្រយុទ្ធនឹងបន្តជាការបះបោរ។ លោក Zelenskyy បានជំរុញប្រជាជនរបស់លោកឱ្យបន្តទប់ទល់នឹងការវាយប្រហារ ដែលក្រុមមន្ត្រីអង្គការសហប្រជាជាតិនិយាយថា បានបង្ខំឲ្យមនុស្សជាង ១.៧លាននាក់ឱ្យភៀសខ្លួនចេញពីអ៊ុយក្រែន។ លោកនៅតែបន្តអំពាវនាវឱ្យបរទេសដាក់តំបន់គ្មានការហោះហើរលើអ៊ុយក្រែន ទោះបីជាបណ្ដាប្រទេសលោកខាងលិចបានច្រានចោលគំនិតនេះ ដោយសារតែប្រឈមនឹងការរីកកាន់តែធំនៃជម្លោះ ព្រោះតែជាប់ពាក់ព័ន្ធជាមួយយោធាបរទេសដោយផ្ទាល់។ ទោះបីជាសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចជាច្រើនទៀតបានគាំទ្រអ៊ុយក្រែន ដោយការដឹកជញ្ជូនអាវុធជួយអ៊ុយក្រែនក៏ដោយ ក៏ពួកគេបានប្ដេជ្ញាហើយថានឹងមិនបញ្ជូនកងទ័ពទៅឡើយ៕
អត្ថបទ៖ សុខមាន