បាល់ទាត់៖ ការប្រកួតវគ្គ Play-Off យកកៅអី World Cup 2022 រវាងអ៊ុយក្រែន និងស្កុតឡេនត្រូវសម្រេចលើកពេលហើយ បន្ទាប់ពីភាគីអ៊ុយក្រែនបានស្នើសុំទៅ FIFA។
ការប្រកួតដំបូងគ្រោងធ្វើឡើងនៅកីឡដ្ឋាន Hampden Park ទឹកដីរបស់ស្កុតឡេនថ្ងៃទី២៤ ខែមីនានេះ តែ FIFA បានស្របតាមសំណើរបស់អ៊ុយក្រែនសុំលើកពេល ដោយសារវិបត្តិនៃសង្គ្រាមវាយលុករបស់រុស្ស៊ីមកលើទឹកដីអ៊ុយក្រែន។ ក្រុមដែលឈ្នះរវាងស្កុតឡេន និងអ៊ុយក្រែននឹងត្រូវឡើងទៅជួបជាមួយអូទ្រីស រឺវែលនៅវគ្គផ្តាច់ព្រ័ត្រដើម្បីកៅអី World Cup 2022 កាតា។ សូមបញ្ជាក់ថា FIFA គ្រោងនឹងធ្វើការចាប់ឆ្នោតបែងចែកពូល World Cup 2022 នៅថ្ងៃទី១ ខែមេសានេះ ខណៈព្រឹត្តិការណ៍នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា៕
អត្ថបទ៖នាង សុភាវុធ