សមត្ថកិច្ចរាជធានី បង្ក្រាបឧក្រិដ្ឋជនជនជាតិចិនមួយក្រុម ពាក់ព័ន្ធការចាប់បង្ខាំងធ្វើទារុណកម្មមនុស្ស និងជំរិតទារប្រាក់

2026/01/11 01:40:41 am        391

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យជំនាញពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅបង្ក្រាបបានឧក្រិដ្ឋជនជាជនជាតិចិនមួយក្រុម ជាប់ពាក់ព័ន្ធការចាប់បង្ខាំងធ្វើទារុណកម្មមនុស្ស និងជំរិតទារប្រាក់ ។ 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បានប្រាប់ឲ្យដឹងថា ៖ ការបង្ក្រាបនេះធ្វើឡើង ក្រោយទទួលបានព័ត៌មាន កាលពីថ្ងៃទី០៥ មករា ឆ្នាំ២០២៦ តាមរយៈការរាយការណ៍ទៅកាន់ផេកហ្វេសបុកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចមក ថាមានការចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម និងជំរិតទារប្រាក់ នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។ 

លោកឧត្តមសេនីយ៍ស្នងការបន្ថែមថា ៖ ក្រោយទទួលបានព័ត៌មានហើយនោះ កម្លាំងនគរបាលផែនប្រឆាំងបទល្មើសច្ចេកវិទ្យា , ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងកម្លាំងនគរបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូង រាជធានី ភ្នំពេញ បានបើកប្រតិបត្តិការចុះស្រាវជ្រាវទៅដល់សណ្ឋាគារមួយកន្លែង ឈ្មោះ ហ័រ ហួយ គ័ន ស៊ី ជាន ថាង ហូថែល ឯ.ក ស្ថិតក្នុងអគារ ហ័រសាន អន្តរជាតិ ផ្លូវបើក ថ្មី ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានចូលឆែកឆេរនៅបន្ទប់លេខ៣៩-១០ ជាន់ទី៣៩, បន្ទប់លេខ៤០-០៩ ជាន់ទី៤០ ដែលជាបន្ទប់ប្រព្រឹត្តិបទល្មើសពីសំណាក់ក្រុមឧក្រិដ្ឋជន ។ 

ជាលទ្ធផល កម្លាំងសមត្ថកិច្ច ជំនាញ បានរក ឃើញជនរង គ្រោះឈ្មោះ LIANG TAO ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន(រងរបួសធ្ងន់) ក្នុងបរិវេណសណ្ឋាគារខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ា ជីវ៉ៃ ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន សញ្ជាតិខ្មែរ ( អ្នកសមគំនិត ) ។ ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះហើយនោះ កម្លាំងជំនាញ ក៏បានបន្តការស្រាវជ្រាវ រហូតឈានទៅឃាត់ជនជាតិចិនជាបក្សពួក០២នាក់ ( ជនដៃដល់) បន្ថែមទៀត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រាដែលឧក្រិដ្ឋជនទាំង០២នាក់ កំពុងព្យាយាមរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ។ 

ជនសង្ស័យជាជនដៃដល់ទាំង០២នាក់ខាងលើមានឈ្មោះ CHEN XIANGLIANG ភេទប្រុស អាយុ៣៦ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ FU DONGDONG ភេទប្រុស អាយុ៣៦ឆ្នាំ ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីមានវិធានការទៅតាមផ្លូវច្បាប់ ខណៈបក្សពួករបស់ពួកគេដែលនៅសេសសល់ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត ។ 

ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជនទាំង០៣នាក់ខាងលើនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរ ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិសកម្មភាព ធ្វើទារុណកម្ម និងការបង្កហិង្សាដើម្បីជំរិតទារប្រាក់លើជនរងគ្រោះ ។ 

តាមការបញ្ជាក់បន្ថែមរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្រុមឧក្រិដ្ឋជនទាំងនេះមានបណ្ដាញចាត់តាំងច្បាស់លាស់ និងធ្វើតែរឿងបែបនេះច្រើនករណីហើយ ដោយជនរងគ្រោះមិនដែលហ៊ានប្ដឹងសមត្ថកិច្ចនោះឡើយ ព្រោះការគំរាមរបស់មេក្លោងដែលនៅពីក្រោយអំពើបទល្មើសខាងលើ ថានឹងសម្លាប់ បើបែកធ្លាយព័ត៌មាន អំពីសកម្មភាពបទល្មើសរបស់ពួកគេ ៕ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm