មនុស្សរាប់សិបនាក់ត្រូវចាប់ខ្លួន នគរបាលម្នាក់រងរបួសក្នុងបាតុកម្មនៅរដ្ឋ Minneapolis សហរដ្ឋអាមេរិក

2026/01/11 06:16:46 pm        100

មនុស្សយ៉ាងហោច ២៩នាក់ ត្រូវបានចាប់ខ្លួននៅរដ្ឋ Minneapolis សហរដ្ឋអាមេរិក អំឡុងបាតុកម្មប្រឆាំងការស្លាប់ស្រ្តីម្នាក់ដែលត្រូវបានបាញ់ប្រហារដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ(ICE) ។

ក្រុមមន្រ្តីក្រុងនិយាយថា មន្រ្តីនគរបាលម្នាក់ បានរងរបួស ក្រោយដុំទឹកកកត្រូវបានគប់លើពួកគេ អំឡុងបាតុកម្មដែលមើលឃើញមនុស្ស ១ពាន់នាំ ដង្ហែរក្បួនតាមដងផ្លូវ ។

កាលពីថ្ងៃពុធ រដ្ឋ Minneapolis បានក្លាយជាចំណុចក្ដៅនៃប្រតិបត្តិការនិរទេសដោយយោធារបស់ប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ នៅពេលដែលភ្នាក់ងារ ICE បាញ់សម្លាប់អ្នកស្រី Renee Nicole Good វ័យ ៣៧ ។ 

រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trumpនិយាយថា ភ្នាក់ងាររូបនោះ បាញ់ដើម្បីការពារខ្លួនប៉ុណ្ណោះ ខណៈអ្នកស្រុកនិយាយយ៉ាងទទួចថា ស្រ្តីម្នាក់នោះ គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយនោះឡើយ ។

អំពើហិង្សាបានកើតឡើងភ្លាមៗ បន្ទាប់ពីមន្ត្រីសហព័ន្ធប្រហែល ២ពាន់នាក់ ត្រូវបានបញ្ជូនទៅទីក្រុង Minneapolis ជាអ្វីដែលក្រសួងសន្តិសុខមាតុភូមិ (DHS) បានចាត់ទុកថា ជាប្រតិបត្តិការ DHS ដ៏ធំបំផុតមិនធ្លាប់មាន ។ 

វីដេអូដែលបានបង្ហោះនៅលើអនឡាញឃើញក្រុមបាតុករបើកភ្លើង ផ្លុំកញ្ចែ និងវាយស្គ ។ នគរបាលនិយាយថា មាននូវបាតុករប្រហែល ១ពាន់នាក់ ហើយពួកគេមួយចំនួន នាំគ្នាចោលដុំទឹកកក ព្រិល និងដុំថ្មលើក្រុមមន្រ្តីនគរបាល រថយន្តនគរបាល និងរថយន្តផ្សេងទៀត ប៉ុន្តែពុំមានករណីរងរបួសធ្ងន់ធ្ងរត្រូវបានរាយការណ៍នោះទេ ។

អភិបាលរដ្ឋ Minnesota លោក Tim Walz ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ បានថ្កោលទោសការដាក់ពង្រាយនេះថា ជាឧទាហរណ៍មិនប្រុងប្រយ័ត្ន ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm