ក្រុមអ្នកបោះឆ្នោតនៅសហភាពមីយ៉ាន់ម៉ាដែលញាំញីដោយសង្រ្គាម នាំគ្នាតម្រង់ជួរនៅថ្ងៃអាទិត្យនេះ ដើម្បីបោះឆ្នោតរបស់ពួកគេ នៅដំណាក់ការទី ២ នៅការបោះឆ្នោតគ្រប់គ្រងដោយយោធា បន្ទាប់ពីមានចំនួនអ្នកមកបោះឆ្នោតទាបនៅជុំដំបូងដែលត្រូវបានគេរិះថា ជាអាវុធ ដើម្បីធ្វើឲ្យការគ្រប់គ្រងរបស់យោធាផ្លូវការ ។
គណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាពគាំទ្រដោយយោធា នាំមុខក្នុងគំលាតដ៏ធំ ក្រោយឈ្នះ ៩០អាសនៈ ក្នុងចំណោម ១០២អាសនៈ នៅក្នុងសភា ដែលបានប្រកួតប្រជែងនៅដំណាក់កាលដំបូងនៃការបោះឆ្នោតកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ ពេលមើលឃើញចំនួនអ្នកមកបោះឆ្នោតត្រឹមតែ ៥២,១៣ភាគរយប៉ុណ្ណោះ ពោលគឺទាបជាងចំនួនអ្នកមកបោះឆ្នោតកាលពីឆ្នាំ ២០២០ និងឆ្នាំ ២០១៥ ។

ដំណាក់កាលចុងក្រោយនឹងរៀបចំឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ ហើយនិងមានការបោះឆ្នោតនៅតាមទីក្រុងចំនួន ២៦៥ ក្នុងចំណោមទីក្រុង ៣៣០ នៅមីយ៉ាន់ម៉ា រួមទាំងតំបន់ដែលរបបសឹកពុំមានការគ្រប់គ្រងពេញលេញផងដែរ ។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា បានញាំញីដោយសារជម្លោះ ចាប់តាំងពីយោធាទម្លាក់រដ្ឋាភិបាលស៊ីរីលនៅក្នុងរដ្ឋប្រហារ ឆ្នាំ ២០២១ ហើយនិងឃាត់ខ្លួនមេដឹកនាំរបស់ពួកគេដែលជាម្ចាសជ័យលាភីពានរង្វាន់ណូបែលសន្តិភាព គឺលោកស្រី Aung San Suu Kyi បង្កឲ្យកើតមានសង្រ្គាមស៊ីវិលនៅក្នុងប្រទេសក្រីក្រមានពលរដ្ឋ ៥១លាននាក់មួយនេះ ៕
