រុស្ស៊ី​ប្រកាស​បទ​ឈប់​បាញ់​ថ្មី​ឲ្យ​មានការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង​ចំនួន​៥​ របស់​អ៊ុយ​ក្រែ​ន​

2022/03/08 06:17:45 pm        550

​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​ប្រកាស​ឲ្យ​មាន​បទ​ឈប់​បាញ់​ថ្មី​មួយ ​ដើម្បី​បើក​ឲ្យ​មានការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង​ចំនួន​៥ ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​គឺ​ទីក្រុង Kyiv, Kharkiv, Chernihiv, Sumy និង​ទីក្រុង Mariupol​ ដែល​បាន​ចាប់ផ្ដើម​នៅ​ម៉ោង ​១០​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ម៉ោង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

​ថ្លែង​ពេល​បិទ​បញ្ចប់​ជំនួប​ប្រជុំ​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត​រប​ស់​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Vassily Nebenzia​ បាន​និយាយ​ថា ការ​បើក​ច្រក​របៀង​គឺ​ដើម្បី​អាច​ឲ្យ​ជន​ស៊ីវិល​មានឱកាស​ចាកចេញ​ពី​ទីក្រុង​ទាំងនោះ។​ លោ​កថា​ ផែនការ​ជម្លៀស​គឺ​អាស្រ័យ​ទៅ​លើ​ការ​ឯកភាព​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សំណើ​នេះ​ពុំ​មាន​ការ​ទាមទារ​ថា ពល​រដ្ឋ​ទាំងនោះ​ត្រូវតែ​បញ្ជូន​ទៅកាន់​ដែនដី​របស់​ប្រទេស​រុស្ស៊ី ជា​ចាំបាច់​នោះ​ទេ​។ វា​ជា​ជម្រើស​របស់​ពួកគេ​ដែល​ត្រូវ​ទៅ​កន្លែង​ដែល​ពួកគេ​ចង់​ទៅ​។​

​សេចក្ដីថ្លែងការណ៍​របស់​លោក​បាន​កើត​ឡើង បន្ទាប់ពី​អង្គការសហប្រជាជាតិ​និយាយ​ថា​ វា​ចាំបាច់​ត្រូវ​មាន​ច្រក​សុវត្ថិភាពដើម្បី​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ ចូល​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ ការវាយប្រហារ​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៣​ ហើយ។ ជម្លោះ​យោធា​នេះ​បាន​ឆក់​យក​ជីវិត​ជន​ស៊ីវិល​យ៉ាងហោចណាស់ ៤០៦​នាក់ និង ៨០១​នាក់​រង​របួស​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ នេះ​បើ​យោង​តាម​អង្គការសហប្រជាជាតិ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm