ក្រុមការងារចុះមូលដ្ឋានឃុំបាយដំរាំ នាំយកអំណោយសម្ភារៈនិងថវិកា ផ្ដល់ជូនគ្រួសារវីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបម្រើជាតិមាតុភូមិ

2026/01/11 06:50:23 pm        321

បាត់ដំបង៖ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបាយដំរាំ នៅថ្ងៃទី១០ ខែមករា ម្សិលមិញនេះ បានអញ្ជើញចុះសំណេះសំណាល និង​សួរសុខទុក្ខប្រកបដោយ​ភាព​ស្និទ្ធស្នាល និងការយកចិត្តទុកដាក់ខ្ពស់ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសគ្រួសារវីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបម្រើជាតិមាតុភូមិ ហើយបច្ចុប្បន្នកំពុងសម្រាក​ព្យាបាលជំងឺនៅតាមគេហដ្ឋាន ចំនួន ៥ គ្រួសារ ព្រមទាំងគ្រួសារក្រីក្រមួយគ្រួសារ ដែលកំពុង​ប្រឈមនឹងជំងឺមហារីក និងការលំបាកផ្នែកជីវភាពប្រចាំថ្ងៃ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបាយដំរាំ ណែនាំដល់ក្រុមការងារត្រូវយកចិត្តទុកដាក់ក្ដាប់ពីសុខទុក្ខ ក្ដីកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។

ឯកឧត្តមបណ្ឌិត ជំរុញឱ្យក្រុមការងារត្រូវចុះស្រាវជ្រាវ ដោះស្រាយបញ្ហាប្រឈម ជាពិសេសត្រូវជួយដោះស្រាយបញ្ហាលំបាករបស់គ្រួសារកងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចការពារជាតិនៅសមរភូមិមុខឱ្យអស់ពីលទ្ធភាព។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត និងក្រុមការងារ បាននាំយកនូវជំនួយជាថវិកា និង​សម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើន ដូចជា អង្ករ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង អំបិល និងសម្ភារៈចាំបាច់ផ្សេងៗទៀត ដើម្បីជួយសម្រាលការលំបាកបន្ទាន់ លើកទឹកចិត្តផ្នែកស្មារតី និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សរុបថវិកាចំណាយសម្រាប់សកម្មភាពមនុស្សធម៌នេះ មានចំនួន ៤,១០០,០០០ រៀល ដែលជាការបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ សេចក្តីមេត្តាករុណា និងការចូលរួមសកម្មរបស់ឯកឧត្តមបណ្ឌិត និងក្រុមការងារ ក្នុងការចូលរួមជួយគាំទ្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ពិសេសគ្រួសារវីរកងទ័ព និងគ្រួសារក្រីក្រ ដែលកំពុងប្រឈមនឹងបញ្ហាជាក់ស្តែងក្នុងជីវិត។

សកម្មភាពមនុស្សធម៌ដ៏មានន័យនេះ ទទួលបានការគាំទ្រ និងការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានសម្តែងក្តីអំណរគុណយ៉ាងជ្រាល​ជ្រៅ ចំពោះការយកចិត្តទុកដាក់ និងការជួយ​ឧបត្ថម្ភប្រកប​ដោយមនុស្សធម៌ ​និងសាមគ្គីភាពនេះ ដែលជាកម្លាំងចិត្តដ៏សំខាន់ ​សម្រាប់ឱ្យពួកគាត់បន្តប្រយុទ្ធនឹងការលំបាក និងជំងឺដោយមានសង្ឃឹម និងទឹកចិត្តមាំមួន៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm