ក្រុមការងារជួយសង្រ្គោះ បានបន្តប្រឹងប្រែងស្វែងរកមនុស្សរាប់សិបនាក់កំពុងបាត់ខ្លួន ក្រោយហេតុការណ៍បាក់គំនសំរាមបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ ។
គំនរសំរាម Binaliw នៅទីក្រុងភាគកណ្តាល Cebu បានបាក់កាលពីថ្ងៃព្រហស្បតិ៍ ដោយកម្មករ ១១០នាក់នៅទីនោះពេលកើតហេតុ ។ សំណង់ និងលំនៅដ្ឋានជាច្រើនក្នុងគំនរសំរាម បានរងការខូចខាត អំឡុងពេលបាក់ ។
កម្មករប្រមូលសំរាមប្រហែល ៥០នាក់ ត្រូវបានកប់ នៅពេលដែលសំរាមបានបាក់សង្កត់លើពួកគេ កាលពីថ្ងៃព្រហស្បតិ៍ ។

អ្នកជួយសង្គ្រោះទីក្រុង Cebu លោកស្រី Jo Reyes និយាយថា ក្រុមអ្នកជួយសង្គ្រោះ កំពុងប្រឈមមុខនឹងគ្រោះថ្នាក់នៃការបាក់បន្ថែមទៀត ខណៈពេលដែលពួកគេរុករកគំនរសំរាម ។
លោក Armando Honor ដែលប្អូនស្រីថ្លៃរបស់គាត់ស្ថិតក្នុងចំណោមកម្មករបាត់ខ្លួន អស់សង្ឃឹមថា ក្រុមជួយសង្រ្គោះនឹងស្វែងរកឃើញអ្នករស់រានបន្ថែមទៀត ។
លោកនិយាយថា លោកសង្ឃឹមថា ពួកគេនឹងនៅរស់ បើទោះបីជាលោកមិនគិតថា ពួកគេនៅរស់ក៏ដោយ ។
អភិបាលក្រុង Cebu លោក Nestor Archival និយាយនៅលើបណ្តាញព័ត៌មានសង្គម Facebook បង្ហោះកាលពីថ្ងៃសៅរ៍ថា ចំនួនមនុស្សស្លាប់សរុបកើនឡើងដល់ ៤នាក់ ហើយមនុស្ស ១២នាក់ ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕
