ពលរដ្ឋស៊ីរីជម្លៀសខ្លួនចេញពីទីក្រុង Aleppo ដោយព្រួយបារម្ភពីការប៉ះទង្គិចគ្នារវាងកងទ័ពស៊ីរី និងក្រុមឃើដ

2026/01/11 12:03:42 pm        85

ជនស៊ីវិលរាប់រយនាក់ ត្រូវបានគេមើលឃើញចាកចេញពីសង្កាត់ Sheikh Maksoud ស្ថិតក្នុងទីក្រុង Aleppo ប្រទេសស៊ីរី ដោយសារពួកគេព្រួយបារម្ភពីការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ដឹកនាំដោយក្រុមឃើដ ។ 

 ប្រជាពលរដ្ឋកាន់ទ្រព្យសម្បត្តិរបស់ពួកគេ ត្រូវបានមើលឃើញនៅតាមដងផ្លូវនៅទីក្រុងភាគខាងជើង Aleppo បន្ទាប់ពីការប៉ះទង្គិចគ្នារវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំង SDF ។

គ្រួសារខ្លះបាននាំគ្នាឡើងជិះរថយន្តកងកម្លាំងការពារស៊ីវិល ដែលដឹកពួកគេទៅកាន់ទីជម្រក ឬទីតាំងដែលពួកគេចង់ទៅ ។

គួរឲ្យដឹងថា ការប្រយុទ្ធគ្នាយ៉ាងហិង្សាបានផ្ទុះឡើងជាថ្មីម្ដងទៀតនៅក្នុងទីក្រុង Aleppo បណ្តាលឲ្យមនុស្សយ៉ាងតិច ៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ហើយរដ្ឋាភិបាលស៊ីរី និងកងកម្លាំង SDF បានដាក់ការស្តីបន្ទោសលើគ្នាទៅវិញទៅមក ចំពោះអំពើហិង្សានេះ ។

ការប៉ះទង្គិចនេះ គឺជាការប៉ះទង្គិចគ្នាចុងក្រោយបំផុត ដែលបានផ្ទុះឡើងក្នុងទីក្រុង Aleppo ខណៈក្រុមមន្ត្រីកំពុងខិតខំជំរុញកិច្ចព្រមព្រៀង ដើម្បីដោះស្រាយការបាក់បែកដ៏ជ្រៅបំផុតរបស់ស៊ីរី ដោយរួមបញ្ចូលកងកម្លាំង SDF គាំទ្រដោយសហរដ្ឋអាមេរិក ទៅក្នុងរដ្ឋាភិបាលកណ្តាលថ្មី ។

ក្រោយការប៉ះទង្គិចដ៏បង្ហូរឈាមចុងក្រោយនេះដែរ ក្រសួងការពារជាតិស៊ីរី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំង SDF បានបន្តបង្កើនភាពតានតឹង ដោយកំណត់គោលដៅទីតាំងកងទ័ព និងទីលំនៅដ្ឋាន នៅក្នុងទីក្រុង Aleppo ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am