ប្រភព៖ អ៊ីស្រាអែល កំពុងប្រុងជើងការខ្ពស់ចំពោះលទ្ធភាពនៃអន្តរាគមន៍របស់អាមេរិក នៅអ៊ីរ៉ង់

2026/01/11 01:54:06 pm        97

យោងតាមប្រភពព័ត៌មានអ៊ីស្រាអែលចំនួន៣ ដែលដឹងពីបញ្ហានេះ បាននិយាយថា អ៊ីស្រាអែល កំពុងប្រុងជើងការ និងត្រៀមលក្ខណៈខ្ពស់ចំពោះលទ្ធភាពនៃអន្តរាគមន៍ណាមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈអាជ្ញាធរនៅទីនោះកំពុងប្រឈមមុខនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។

គួរឱ្យដឹងថា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមម្តងហើយម្តងទៀតថា នឹងធ្វើអន្តរាគមន៍ ហើយព្រមានថ្នាក់ដឹកនាំអ៊ីរ៉ង់ កុំឱ្យប្រើកម្លាំងប្រឆាំងនឹងក្រុមបាតុករ។ កាលពីថ្ងៃសៅរ៍ (១០ មករា) លោក Trump បាននិយាយថា សហរដ្ឋអាមេរិក «ត្រៀមខ្លួនជួយ» ក្រុមបាតុករ។

ប្រភពទាំងនោះ ដែលមានវត្តមានក្នុងការពិគ្រោះយោបល់សន្តិសុខអ៊ីស្រាអែលកាលពីចុងសប្តាហ៍កន្លងទៅ មិនបានពន្យល់លម្អិតឡើយអំពីអត្ថន័យជាក់ស្តែងនៃការប្រុងជើងការខ្ពស់របស់អ៊ីស្រាអែលនោះ។ អ៊ីស្រាអែល និងអ៊ីរ៉ង់ ធ្លាប់ប្រយុទ្ធគ្នាក្នុងសង្គ្រាម ១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំមុន ដែលសហរដ្ឋអាមេរិក ក៏បានចូលរួមជាមួយអ៊ីស្រាអែល ក្នុងការបើកការវាយប្រហារតាមអាកាសផងដែរ។

ប្រភពអ៊ីស្រាអែលបានឱ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានសន្ទនាតាមទូរសព្ទកាលពីថ្ងៃសៅរ៍ ដោយពិភាក្សាពីលទ្ធភាពនៃអន្តរាគមន៍នៅអ៊ីរ៉ង់បែបនេះ។ ប្រភពមន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ពីកិច្ចសន្ទនានោះ ប៉ុន្តែមិនលម្អិតឡើយថា ភាគីទាំងពីរពិភាក្សាអំពីប្រធានបទអ្វី។

អ៊ីស្រាអែល មិនបានបង្ហាញសញ្ញានៃបំណងចង់អន្តរាគមន៍នៅអ៊ីរ៉ង់ទេ ខណៈការតវ៉ាកំពុងគ្របដណ្ដប់ប្រទេសនេះ ស្របពេលភាពតានតឹងរវាងសត្រូវទាំងពីរក៏កើនឡើងកាន់តែខ្ពស់ ដោយសារតែក្ដីបារម្ភរបស់អ៊ីស្រាអែល អំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am