លោក Trump ព្រមានជាថ្មីថា រូបលោក និងយោធាអាមេរិក កំពុងថ្លឹងថ្លែងលើ «ជម្រើសដ៏ខ្លាំងក្លា» លើអ៊ីរ៉ង់

2026/01/12 03:35:23 pm        180

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញការព្រមានថ្មីមួយទៀតកាលពីថ្ងៃអាទិត្យ (១១ មករា) ថា លោកកំពុងតែថ្លឹងថ្លែងពីការឆ្លើយតបដ៏ខ្លាំងក្លាជាច្រើនចំពោះភាពចលាចលដ៏កម្រោលដែលកំពុងតែឡើងកម្ដៅនៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងលទ្ធភាពនៃជម្រើសយោធា ខណៈការតវ៉ាទ្រង់ទ្រាយធំនៅតែបន្តរីករាលដាលពាសពេញប្រទេសអ៊ីរ៉ង់។

កាលពីថ្ងៃអាទិត្យដដែលនោះ កាសែត Wall Street Journal បានរាយការណ៍ដោយដកស្រង់សម្តីពីក្រុមមន្ត្រីអាមេរិកថា បណ្ដាមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន នឹងសង្ខេបប្រាប់លោក Trump នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ស្អែកនេះ (ពេលវេលានៅសហរដ្ឋអាមេរិក) អំពីជម្រើសជាក់លាក់ ដើម្បីឆ្លើយតបទៅនឹងបាតុកម្មនៅអ៊ីរ៉ង់។

សេចក្ដីរាយការណ៍បន្តថា កិច្ចប្រជុំនេះនឹងក្លាយជាការពិភាក្សាអំពីលទ្ធភាពនៃជំហានបន្ទាប់មួយចំនួនលើអ៊ីរ៉ង់ រួមទាំងការវាយប្រហារដោយយោធា ការដាក់ពង្រាយអាវុធសម្ងាត់តាមអ៊ីនធឺណិតប្រឆាំងនឹងទីតាំងយោធា និងស៊ីវិលរបស់អ៊ីរ៉ង់ ដាក់ទណ្ឌកម្មបន្ថែមទៀតលើរដ្ឋាភិបាលអ៊ីរ៉ង់ និងការបង្កើនប្រភពប្រឆាំងរដ្ឋាភិបាលតាមបណ្ដាញអ៊ីនធឺណិតជាដើម។

សេតវិមានបាននិយាយថា ខ្លួនមិនមានការអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ លោក Trump ដែលក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានគំរាមម្តងហើយម្តងទៀតថានឹងធ្វើអន្តរាគមន៍ បានបង្ហោះសារលើបណ្តាញសង្គមកាលពីថ្ងៃសៅរ៍ថា «អ៊ីរ៉ង់កំពុងសម្លឹងមើលសេរីភាព ដែលប្រហែលជាមិនធ្លាប់មានពីមុនមក ហើយសហរដ្ឋអាមេរិក ត្រៀមខ្លួនជួយ!!!» ដោយមិនបញ្ជាក់លម្អិតនោះទេ។ ទីក្រុងតេអេរ៉ង់ព្រមានថា ខ្លួននឹងវាយប្រហារមូលដ្ឋានយោធាអាមេរិក ប្រសិនបើអាមេរិក វាយប្រហារលើអ៊ីរ៉ង់ជាថ្មីម្ដងទៀត៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm