ព្រឹទ្ធសមាជិកអាមេរិក មួយចំនួនមានការសង្ស័យលើជម្រើសយោធាចំពោះអ៊ីរ៉ង់

2026/01/12 03:46:34 pm        162

កាលថ្ងៃអាទិត្យ (១១ មករា) សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួន នៅក្នុងគណបក្សធំៗទាំងពីរ បានសម្ដែងការសង្ស័យរបស់ពួកគេ ដោយចោទសួរថា តើសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ គឺជាវិធីសាស្រ្តដ៏ល្អបំផុតសម្រាប់សហរដ្ឋអាមេរិកដែរឬទេ ខណៈដែលអាជ្ញាធរអ៊ីរ៉ង់ ប្រឈមមុខនឹងភាពចលាចលកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបើកចំហលើលទ្ធភាពនៃអន្តរាគមន៍របស់អាមេរិក នៅអ៊ីរ៉ង់ ជាទីដែលការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បានបណ្ដាលឱ្យមានអ្នកស្លាប់រាប់រយនាក់ ហើយក៏នាំឱ្យកងឆ្មាំបដិវត្តន៍ស្តីបន្ទោសភាពចលាចលទៅលើក្រុមភេរវករ និងប្ដេជ្ញាចាត់វិធានការការពារប្រព័ន្ធអភិបាលកិច្ចរបស់ខ្លួន។

ប៉ុន្តែព្រឹទ្ធសមាជិកអាមេរិកមួយចំនួន បានព្រមានឱ្យប្រុងប្រយ័ត្ន ក្នុងអំឡុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យ លើបណ្តាញទូរទស្សន៍។ លោក Rand Paul ព្រឹទ្ធសមាជិកមកពីបក្សសាធារណរដ្ឋរបស់លោក Trump ផ្ទាល់ បាននិយាយក្នុងកម្មវិធីទូរទស្សន៍ ABC ថា "លោកមិនដឹងថាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ នឹងមានឥទ្ធិពលដូចការគ្រោងទុកឬអត់នោះទេ"។

លោក Paul និងលោក Mark Warner ដែលជាព្រឹទ្ធសមាជិកមកពីបក្សប្រជាធិបតេយ្យ បាននិយាយថា «ជំនួសឱ្យការធ្វើឱ្យរបបនេះចុះខ្សោយ ការវាយប្រហារដោយយោធាលើអ៊ីរ៉ង់ អាចនឹងប្រមូលផ្តុំប្រជាជនឱ្យប្រឆាំងនឹងសត្រូវខាងក្រៅទៅវិញនោះទេ»។ ទីក្រុងតេអេរ៉ង់បានព្រមានរួចមកហើយថា ខ្លួននឹងវាយប្រហារមូលដ្ឋានយោធាអាមេរិក ប្រសិនបើអាមេរិកវាយប្រហារលើអ៊ីរ៉ង់ជាថ្មីម្ដងទៀត៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm