អ៊ីស្រាអែល និងក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេចក្នុងការវិលទៅធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សាវិញ

2026/01/12 05:35:35 pm        83

សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃសៅរ៍ (១០ មករា) ថា អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធគ្នាជាថ្មីម្ដងទៀត ខណៈក្រុមយុទ្ធជនប៉ាឡេស្ទីនមួយនេះ កំពុងបដិសេធមិនព្រមរំសាយអាវុធនោះឡើយ ដែលជាឧបសគ្គមួយរារាំងវឌ្ឍនភាពលើផែនការសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់តំបន់ហ្កាហ្សា។

នៅខាងអ៊ីស្រាអែល ប្រភពព័ត៌មានដែលដឹងពីផែនការនេះបាននិយាយថា យោធាអ៊ីស្រាអែល បានរៀបចំផែនការសម្រាប់ប្រតិបត្តិការជើងគោកថ្មីមួយ នៅទីតាំងដែលគ្រប់គ្រងដោយក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា។ ចំណែកក្រុមហាម៉ាសវិញ កំពុងផ្តោតលើការកសាងសមត្ថភាពយោធាឡើងវិញ ដែលបានបាត់បង់ក្នុងអំឡុងសង្គ្រាម រួមទាំងផ្នែកខ្លះនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដី ដែលបានខូចខាតរបស់ខ្លួនផងដែរ នេះបើតាមប្រភពមន្ត្រីអារ៉ាប់ និងអ៊ីស្រាអែល។

ប្រមុខនាយសេនាធិការយោធាអ៊ីស្រាអែល លោក Eyal Zamir កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បាននិយាយរួចមកហើយថា អ៊ីស្រាអែល «ត្រូវតែត្រៀមខ្លួនដើម្បីផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទៅកាន់ការវាយប្រហារយ៉ាងទូលំទូលាយ ទូទាំងផ្នែកម្ខាងទៀតនៃបន្ទាត់ពណ៌លឿង» ដោយសំដៅទៅលើទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

មន្ត្រីអារ៉ាប់និយាយថា ក្រុមហាម៉ាស បើកចំហចំពោះការបោះបង់អាវុធធុនធ្ងន់ដែលនៅសេសសល់របស់ខ្លួន ប៉ុន្តែនឹងមិនប្រគល់អាវុធធុនតូចឡើយ។ អ៊ីស្រាអែលប៉ាន់ប្រមាណថា ក្រុមនេះនៅមានកាំភ្លើងវែងចំនួន ៦ម៉ឺនដើម និងយុទ្ធជន ២ម៉ឺននាក់។ មន្ត្រីអ៊ីស្រាអែលម្នាក់និយាយថា ប្រសិនបើក្រុមហាម៉ាស មិនព្រមលះបង់អាវុធរបស់ខ្លួនទេ នោះអ៊ីស្រាអែលនឹងចាត់វិធានការបង្ខំឱ្យពួកគេធ្វើដូច្នេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm