អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​ការងារបន្ដ

2026/01/12 05:44:04 pm        273

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បាន​បើក​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដ ក្រោម​អធិបតី​ភាព​ឧត្តម​សេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

ថ្លែង​នៅក្នុងពិធីបើកនៃសន្និបាតនោះឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងថា អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍ ដែលជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារ​គ្រប់​គ្រង​អន្តោ​ប្រវេសន៍​បានចូលរួមចំណែកយ៉ាងសកម្មដល់ការធានា សន្តិសុខ និងសុវត្ថិភាពសង្គម តាម​រយៈ​ការ​ខិតខំ​បំពេញ​តួនាទី​ភារ​កិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេស​លើ​ការ​ត្រួត​ពិនិត្យ​ដំណើរចេញ-ចូលប្រទេស ការគ្រប់គ្រងវត្តមានជនបរទេសនៅផ្ទៃក្នុងប្រទេស ការងារ​គ្រប់​គ្រង​ហត្ថ​ពលករ​បរទេស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន និង​បាន​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ស្រាវ​ជ្រាវ​ស៊ើបអ​ង្កេត​ស្វែង​រក​ឧក្រិដ្ឋ​ជន​បរទេស​ដែល​ចូល​មក​សំងំ​លាក់​ខ្លួន ​និងជនបរទេសដែលបានលួចចូលស្នាក់នៅ និងធ្វើការ​ខុស​ច្បាប់​ក្នុង​កម្ពុជា​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។

ទន្ទឹមនេះអគ្គនាយកដ្ឋាន បានខិតខំបង្កើនការយក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​ដល់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ការរៀបចំកែសម្រួលរចនាសម្ព័ន្ធ តួនាទីភារកិច្ច និង​បាន​រៀបចំ​សេច​ក្តី​ព្រាង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ថ្មី អនុក្រឹត្យ និងលិខិត​បទ​ដ្ឋាន​គតិ​យុត្ត​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ងារ​អន្តោប្រវេសន៍ ដើម្បីឱ្យស្របនឹងស្ថានភាព និងការ​វិវត្ត​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន​។ ព្រមជាមួយនេះអគ្គនាយកដ្ឋាន ក៏បានរៀបចំ​កសាង​ប្រព័​ន្ធ​បច្ចេក​វិទ្យា​ជា​ច្រើន​សម្រាប់​បម្រើ​ដល់​កិច្ច​ការ​អន្តោ​ប្រវេសន៍ ដែលកាន់តែបង្កភាពងាយស្រួល និងឆាប់​រហ័ស​ដល់​ការ​ងារ​ជំនាញ​ប្រចាំ​ថ្ងៃ និង​ប្រកបដោយ សុវត្ថិភាពខ្ពស់។ សំដៅធានានូ​វ​ការ​បំពេញ​តួនាទី​ជា​សេនា​ធិការ​ជូន​ក្រសួង​មហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវ ហើយអគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ រយៈពេល៥ឆ្នាំ (២០២៥- ២០២៨) ដើម្បីធ្វើជាផែនទីចង្អុលផ្លូវ សំដៅ​ចូ​លរួមចំណែកអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ដូចមានចែងក្នុងយុទ្ធសាស្ត្រទី២ «ការ​ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​សង្គម​» ​នៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ (២០២៥-២០២៨) ស្តីពីការ​លើក​កម្ពស់​ការ​គ្រប់​គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយ​បាន​ដាក់​ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ ដោយក្នុងនោះរួមមាន១៖ ពង្រឹងការ​គ្រប់​គ្រង​ការ​ចូល ចេញ និងឆ្លងកាត់នៅតាមច្រកទ្វារគ្រប់ប្រភេទ និងលើកកម្ពស់សេវាផ្តល់ទិដ្ឋាការ។ ទី២៖ ពង្រឹង​ប្រសិទ្ធភាពការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ជនបរទេសអន្តោ​ប្រវេសន្ត និង​ជន​ភៀស​ខ្លួន​ ជនបរទេសជាអ្នកវិនិយោគឯកជន អ្នកប្រកបមុខរបរ និងហត្ថពលករបរទេស។ ទី៣៖ ពង្រឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ទី៤៖ ពង្រឹង​សមត្ថ​ភាព​អគ្គនាយកដ្ឋាន និងសមត្ថភាពមន្ត្រីអន្តោប្រវេសន៍ និងទី៥៖ ពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការជាតិ អន្តរជាតិ ដើម្បីផ្ដល់ការគាំទ្រគ្នា ទៅវិញទៅមកការផ្លាស់ប្តូរព័ត៌មាន និង​បទ​ពិសោធន៍ សំដៅបង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នានា​ជា​ដើម​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        52
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm