បេឡារុស៖ ទាំងរុស្ស៊ី និងអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ភាគីទាំងពីរបានធ្វើឲ្យមានលទ្ធផលរីកចម្រើនតិចតួច ក្នុងអំឡុងកិច្ចចរចាជុំទីបីក្នុងប្រទេសបេឡារុស ហើយប្រធានគណៈប្រតិភូរុស្ស៊ីលោក Vladimir Medinsky និយាយថា លោករំពឹងថា ច្រករបៀងមនុស្សធម៌នៅអ៊ុយក្រែននឹងចាប់ផ្ដើមដំណើរការនៅថ្ងៃអង្គារនេះ។

លោកនិយាយថា គ្មានការរីកចម្រើនណាមួយត្រូវបានធ្វើឡើង លើដំណោះស្រាយនយោបាយនោះទេ។ ការរំពឹងទុករបស់យើងពីកិច្ចពិភាក្សាបានបរាជ័យ ប៉ុន្តែសង្ឃឹមថា យើងនឹងអាចបង្កើតជំហានសំខាន់បន្ថែមទៀតឆ្ពោះទៅមុខនៅពេលក្រោយ ខណៈការចរចានឹងបន្ត។ កិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំច្រកសុវត្ថិភាពសម្រាប់ជនស៊ីវិលកាលពីចុងសប្ដាហ៍បានបរាជ័យ ក្នុងពេលដែលការបាញ់ផ្លោងនៅតែបន្ត។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសពីការជំរុញថ្មីមួយកាលពីថ្ងៃចន្ទដោយនិយាយថា ជនស៊ីវិលនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីរដ្ឋធានី Kyiv, Mariupol ទីក្រុងKharkiv និង Sumy។ មន្ត្រីអ៊ុយក្រែនបានមកដល់ប្រទេសបេឡារុស សម្រាប់កិច្ចពិភាក្សាជុំទីបីជាមួយមន្ត្រីរុស្ស៊ី ខណៈការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី១២។ កិច្ចពិភាក្សាមានគោលបំណងដោះស្រាយជម្លោះ ដែលកំពុងបន្តធ្វើឡើងនៅតំបន់ឧទ្យានជាតិជាប់ព្រំដែនប្រទេសប៉ូឡូញ-បេឡារុស៕
អត្ថបទ៖ ប៊ុនថន