អាជីវករនៅផ្សារដើមគរចាស់ បង្ហាញនូវការពេញចិត្តចំពោះទីតាំងលក់ដូរនៅផ្សារដើមគរថ្មី

2026/01/12 11:53:10 am        207

អាជីវករលក់បន្លែ និងផ្លែឈើ បានទទួលយក និងបង្ហាញនូវការពេញចិត្ត ដោយ​បាន​ចាប់​ឆ្នោត​ជ្រើស​រើស​តូបលក់ដូរយ៉ាងផុលផុស បន្ទាប់ពីការទស្សនាទីតាំងលក់ដូរថ្មី នៅមជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​អាស៊ាន​-អន្តរជាតិ (ផ្សារដើមគរថ្មី) ក្រោមការសម្របសម្រួល និងការគាំទ្រយ៉ាងកក់ក្តៅ ពី​រដ្ឋបាល​ក្រុង​ភ្នំពេញ។

អាជីករលក់បន្លែនិងផ្លែឈើ នៅក្នុងវិធីសំណេះសំណាលជាមួយអាជីវករ និង​ទស្សនា​ទីតាំង​លក់​ដូរ​ថ្មី​នៅ​មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​នៅចុងសប្តាហ៍កន្លងមកថា ពួកគាត់មានមុខរបរលក់ដូរនៅផ្សារ ដើមគរចាស់​ជាយូរ​ឆ្នាំ​មក​ហើយ និងក៏បានទទួលស្គាល់អំពីផលពិបាក នៅក្នុងការលក់ដូររបស់ពួកគាត់ផងដែរដូចជា ការ​លក់ដូរនៅ លើផ្លូវពុំមានសណ្តាប់ និងទីតាំងច្បាស់លាស់ និងរងនូវហានីភ័យខ្ពស់ និង​ការ​ប៉ះ​ពាល់​ដល់បរិស្ថាន នៃសោភ័ណភាពទីក្រុងជាដើម។

ក្រុមអាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា ជុំវិញការលក់ដូរនេះ ពួកគាត់​គឺ​ចង់​បាន​កន្លែង​លក់​ដូរសមរម្យផងដែរ តែ ដោយសារជីវភាពរស់នៅ ទើបពួក​គាត់​បាន​បន្ត​លក់​ដូរ​ដូច​ដែល​បាន​រៀប​រាប់ខាងលើ, ប៉ុន្តែបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានសម្រប សម្រួល ជាពិសេស​មាន​គោល​នយោបាយលើកទឹកចិត្ត និងអត្ថប្រយោជន៍សំខាន់ៗ ជួយសម្រាលបន្ទុក និងគាំទ្រដល់​អាជីវកម្ម​របស់បងប្អូនអាជីវករនេះ ពួកគាត់បានថ្លែងនូវការពេញចិត្ត ស្របពេ​ល​អាជីវករ​រាប់​រយ​នាក់​ បានសម្រេចចិត្តមកលក់ដូរនៅទីតាំងថ្មីនេះ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា ចំពោះការ​លក់​ដូរ​នៅ​ផ្សារ​ដើម​គរចាស់ ឃើញថា មានបញ្ហាប្រឈមជាច្រើន ហើយអ្វីដែលជា​ចម្បង​គឺ​ការ​កក់​ស្ទះច​រាចរណ៍ ការប៉ះពាល់បរិស្ថាន តាមរយៈការបោះចោលសំរ៉ាមពាស់ វាលពាស់កាល បាន​បង្កើត​ជា​ក្លិន​ស្ទុះ និងការកក់ស្ទះលូជាដើម ដោយធ្វើឱ្យប៉ះពាលដល់ការរស់នៅប្រជាពលរដ្ឋ, បញ្ហានេះ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដោយ​មិន​មាន​ការ​អនុ​គ្រោះទៀ​ត​នោះឡើយ។

ឯកឧត្ដម ឆាយ វីរៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងថា រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​និងកំពុងបន្ត ដោះស្រាយបញ្ហាខាងលើនេះយ៉ាងសកម្ម តាមរយៈកា​រ​ផ្សព្វ​ផ្សាយ​ពី​ផល​ប៉ះពា​ល់នានា និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំ និងរុះរើសំណង់​រំលោភ​ចិញ្ចើម​ផ្លូវ ការដាក់តាំងទំនិញ និងចំណតយានយន្តអាណាធិបតេយ្យ នៅតំបន់ជុំវិញផ្សារដើមគរ ចាស់​ និងតំបន់ផ្សេងៗទៀត ដែលកំពុងលក់ដូរនៅតាមផ្លូវវដោយគ្មានសណ្តាប់ធ្នាប់ ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ពួកគាត់មកដល់ដូរនៅតំបន់ ដែលបានរៀបចំ ដើម្បីឱ្យរដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សំដៅសម្រួលភាពស្ទះចរាចរណ៍ នៅកណ្តាល​ទី​ក្រុង​ កាត់បន្ថយហានិភ័យនានា និងកែលម្អបរិស្ថានរាជធានីភ្នំពេញជាដើម។

សូម​បញ្ជាក់ថា ចំពោះទីតាំងលក់ដូរនៅផ្សារដើមគរថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​សម្រប​សម្រួល និងឱ្យមានគោលនយោបាយ លើកទឹកចិត្ត គាំទ្រដល់បង​ប្អូន​អាជីវករ​ដែល​ស្ម័គ្រ​ចិត្ត​ផ្លាស់​ប្ដូរ​ទៅ​កាន់​ផ្សារដើមគរថ្មីរួមមាន៖ ការផ្តល់ជូនតូបលក់ដោយឥតគិតថ្លៃ ឈ្នួលរយៈ​ពេល​២​ឆ្នាំ​ពេញ​ បន្ទាប់ពីចប់រយៈពេល២ឆ្នាំ តម្លៃជួលតូបត្រូវបានកំណត់ត្រឹមតែ ៣០ ដុល្លារក្នុងមួយខែ ដោយ​ពុំ​មានប្រាក់ កក់, ការប្រើប្រាស់ទឹកនិងភ្លើងដោយឥតគិតថ្លៃរយៈពេល៦ខែ, មិន​គិត​ថ្លៃ​សេវា​កម្ម​សម្អាតអនាម័យនិងថ្លៃប្រមូលសំរ៉ាម, និងការផ្ដល់ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា៖ ភ្លើង​បំភ្លឺផ្លូវ ចំណតយានយន្តធំទូលាយ បង្គន់អនាម័យគ្រប់គ្រាន់ ដល់អាជីវករផ្ទាល់ និងអតិថិជន ព្រម​ទាំងអត្ថប្រយោជន៍គាំទ្រជាច្រើនទៀតពីគម្រោងមួយនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am