សមយុទ្ធរួមគ្នានៅសមុទ្ររបស់បណ្តាប្រទេសប្រ៊ីក(BRICS) ដែលមានប្រទេសចិន រុស្ស៊ី និងអាហ្វ្រិកខាងត្បូង បានបើកពិធីរបស់ខ្លួននៅដែនទឹក និងដែនអាកាសជិតទីក្រុង Simon ប្រទេសអាហ្វ្រិកខាងត្បូង។

សមយុទ្ធរយៈពេល៨ថ្ងៃ មានឈ្មោះថា «ឆន្ទៈសម្រាប់សន្តិភាព ឆ្នាំ២០២៦» ចាប់ផ្តើមរហូតដល់ថ្ងៃទី១៦ ខែមករា ដែលនឹងឃើញអ្នកចូលរួមធ្វើការប្រឆាំងភេរវកម្ម ជួយសង្គ្រោះ និងប្រតិបត្តិការប្រឆាំងការវាយប្រហារតាមសមុទ្រ ព្រមទាំងសកម្មភាពផ្សេងៗទៀតដូចជាការផ្លាស់ប្តូរជំនាញ និងដំណើរត្រួតពិនិត្យនៅលើនាវា។ សមយុទ្ធនេះ មានគោលបំណងរួមគ្នារក្សាសន្តិសុខផ្លូវដឹកជញ្ជូនអន្តរជាតិ និងបង្កើនសមត្ថភាពសហប្រតិបត្តិការដែនមុទ្រ។

ប្រធានក្រុម ជាមេបញ្ជាការក្រុមការងាររួមរបស់ប្រទេសអាហ្វ្រិកខាងត្បូងបាននិយាយថា «ប្រធានបទនៃសមយុទ្ធនេះ គឺសកម្មភាពរួមគ្នាដើម្បីធានាបានសុវត្ថិភាពផ្លូវដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ចផ្លូវសមុទ្រ។ សមយុទ្ធ ជាធម្មតាផ្តោតលើសកម្មភាពប្រឆាំងចោរសមុទ្រ និងសកម្មភាពមួយចំនួនទៀតដែលត្រូវបានគ្រោងទុកធ្វើឡើងតាមដំណាក់កាលនៅសមុទ្រ» ។
ប្រទេសជាច្រើន រួមមានទាំងប្រទេសឥណ្ឌូនេស៊ី និងអេត្យូពី នឹងចូលរួមជាអ្នកសង្កេតការណ៍។