មន្រ្តីវៀតណាម៖ លោក តូ ឡឹម ចង់បញ្ចូលតំណែងប្រធានបក្សកុម្មុយនិស្ត និងប្រធានរដ្ឋ ជាមួយគ្នា

2026/01/12 08:14:58 pm        177

ក្រុមមន្ត្រីបាននិយាយថា លោក តូ ឡឹម (To Lam) ប្រធានបក្សកុម្មុយនិស្តវៀតណាម កំពុងស្វះស្វែងរកការរួមបញ្ចូលគ្នានូវតួនាទីប្រធានបក្សរបស់លោក ជាមួយនឹងតំណែងប្រធានាធិបតី នៅក្នុងជំហានមួយដែលនឹងធ្វើឱ្យរចនាសម្ព័ន្ធនយោបាយរបស់វៀតណាម កាន់តែដូចទៅនឹងរចនាសម្ព័ន្ធនយោបាយរបស់ប្រទេសចិន ដែលលោកប្រធានាធិបតី ស៊ី ជីនពីង ដឹកនាំគណបក្ស និងជាប្រធានរដ្ឋផងដែរ។

នៅសប្តាហ៍ក្រោយនេះ ប្រតិភូប្រមាណ ១.៦០០នាក់ នឹងប្រមូលផ្តុំគ្នានៅទីក្រុងហាណូយ ដើម្បីចាប់ផ្តើមសមាជបក្សកុម្មុយនិស្ត រយៈពេល ១សប្តាហ៍ ដែលប្រារព្ធឡើងរៀងរាល់ ៥ឆ្នាំម្តង ដើម្បីជ្រើសរើសបណ្ដាមេដឹកនាំថ្មី និងកំណត់គោលដៅគោលនយោបាយសម្រាប់រដ្ឋឯកបក្សមួយនេះ។

យោងតាមការលើកឡើងរបស់ប្រភព ដែលត្រូវបានជូនដំណឹងដោយគណៈប្រតិភូ និងមន្ត្រី ៣រូបផ្សេងទៀតដែលដឹងបញ្ហានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោក ឡឹម វ័យ ៦៨ឆ្នាំ បានឈរឈ្មោះសម្រាប់តំណែងកំពូលទាំងពីរ នៅក្នុងកិច្ចប្រជុំបក្សមួយកាលពីខែធ្នូ កន្លងទៅ ដោយស្វែងរកការយល់ព្រមពីបក្សជាមុនសិន មុនពេលសមាជសប្តាហ៍ក្រោយនេះ។

ប្រភពព័ត៌មានបន្តថា កិច្ចប្រជុំបក្សនៅពេលនោះ បានគាំទ្រលោក ឡឹម ឱ្យនៅតែជាប្រធានបក្សកុម្មុយនិស្តវៀតណាម ប៉ុន្តែមានភាពមិនច្បាស់លាស់លើបញ្ហានៃតំណែងប្រធានរដ្ឋ ដែលជាតួនាទីពិធីការភាគច្រើន ហើយបច្ចុប្បន្ន ត្រូវកាន់កាប់ដោយយោធា គឺលោកឧត្តមសេនីយ៍ លឿង គឿង (Luong Cuong)។ ក្នុងករណីណាក៏ដោយ ការសម្រេចចិត្តចុងក្រោយ គឺអាស្រ័យលើប្រតិភូ ដែលនឹងត្រូវបានជ្រើសតាំងនៅឯសមាជបក្ស ៥ឆ្នាំម្ដង លើកទី១៤ នៅថ្ងៃទី ១៩-២៥ ខែមករា សប្ដាហ៍ក្រោយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm