អ៊ីស្រាអែលជំរុញឲ្យសហភាពអឺរ៉ុបចាត់ទុកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថា ជាអង្គការ «ភេរវកម្ម»

2026/01/12 09:03:41 pm        130

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa'ar បាននិយាយថា ប្រទេសនេះកាលពីថ្ងៃអាទិត្យ បានជំរុញឲ្យសហភាពអឺរ៉ុបកំណត់ឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)ថា ជាអង្គការភេរវកម្ម។ 

លោក Sa'ar បាននិយាយថា លោកបានលើកឡើងពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងហ្ស៊េរុយសាឡឹមជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Alexander Dobrindt ដោយប្រាប់លោកថា៖«ឥឡូវនេះជាពេលវេលា ដើម្បីកំណត់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថា ជាអង្គការភេរវកម្មនៅក្នុងសហភាពអឺរ៉ុប»។

លោក Sa'ar បាននិយាយថា៖«នេះគឺជាជំហររបស់អាល្លឺម៉ង់ជាយូរមកហើយ ហើយសព្វថ្ងៃនេះសារៈសំខាន់នៃបញ្ហានេះ គឺច្បាស់លាស់សម្រាប់ទាំងអស់គ្នា»  ដោយមិនបង្ហាញពីការឆ្លើយតបរបស់លោក Dobrindt ទេ។

លោក Sa'ar បានបន្ថែមថា លោក Dobrindt បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខ និងបញ្ហាអ៊ីនធឺណិត និងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រឆាំងជនជាតិ    ជ្វីហ្វ មុនពេលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។ 

ការអំពាវនាវនេះ កើតឡើង ចំពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង។ ទូរទស្សន៍ Al Araby ដែលមានមូលដ្ឋាននៅប្រទេសកាតា បានរាយការណ៍ថា មន្ត្រីអ៊ីស្រាអែលជឿថា សហរដ្ឋអាមេរិកអាចនឹងវាយប្រហារអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ ដែលការតវ៉ាទូទាំងប្រទេសនេះកំពុងបន្ត។ របាយការណ៍នេះ បានលើកឡើងពីមន្ត្រីសន្តិសុខអ៊ីស្រាអែល ដោយនិយាយថា យោធាអ៊ីស្រាអែលបានបង្កើនកម្រិតប្រកាសអាសន្ន និងពង្រឹងការការពារដែនអាកាស ដើម្បីត្រៀមខ្លួនសម្រាប់ការឆ្លើយតបរបស់អ៊ីរ៉ង់ដែលអាចកើត  មាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm