គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិនិត្យសិក្សា និង​ប្រមូល​ធាតុ​ចូល​សេចក្តី​ព្រាង​ច្បាប់ស្តីពីនីតិសមុទ្រ

2026/01/12 09:45:06 pm        295

អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ​២០២៦ បានជួបប្រជុំគ្នា ដើម្បីពិនិត្យ​សិក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​អនុ​សញ្ញា​អង្គ​ការសហប្រជាជាតិស្តីពីនីតិសមុទ្រ នៅវិមានរដ្ឋសភា។

ភាគីរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហ​ប្រតិបត្តិ​ការ​អន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា ឯកឧត្តម កែប ជុតិមា ប្រធា​ន​គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃ​រដ្ឋសភា ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការ​ទី៦​)​ នៃរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការជំនាញទាំង១០ របស់​រដ្ឋសភា។

ចំណែកតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន ​ព្រមទាំងឯកឧត្តមតំណាងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និង​ឯក​ឧត្តម​តំណាង​ក្រសួងយុត្តិធម៌។

ឯកឧត្តម សួស​ យ៉ារ៉ា ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំពិនិត្យ​សិក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺមិនមែនជាវេទិកាសាកសួរដេញដោលនោះទេ គឺធ្វើឡើងក្នុងគោល​បំណង​ចែក​រំលែក ​និងប្រមែប្រមូលនូវធាតុចូល ដើម្បីពិនិត្យរួមគ្នាធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះ អនុម័ត​ចេញ​ទៅទទួលបាននូវឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន។

ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម​ប្រធាន​អង្គ​ប្រ​ជុំ​​ក៏ដូ​ច​ជា​អន្ត​​រ​គណៈ​ជំនាញ​របស់រដ្ឋសភាជ្រាបថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវ​បាន​ចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេស​ហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបន្តថា បានអនុសញ្ញា​នេះ​កំណត់​អំពី​ក្រប​ខ័ណ្ឌ​គតិ​យុត្ត​នៃកា​រ​កំណ​ត់​ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ច​របស់​រដ្ឋភាគី​ក្នុង​​ការ​ប្រើប្រា​ស់លម្ហសមុទ្រ និងសេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រម​ទាំងការគ្រប់គ្រងធនធានធម្មជាតិសមុទ្រដ៏សម្បូរបែប ដែលជាការ​ចង​ក្រង​នូវ​វិធា​ន​ទំនៀម​ទម្លាប់​អន្តរជាតិ ក្នុងវិស័យសមុទ្រព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជ្ញាធរបាតសមុទ្រអន្តរជាតិ និង​យន្តការដោះស្រាយវិវាទនីតិសមុទ្រ មួយវិញ​ទៀត​ការ​​ផ្តល់​សច្ចាប័ន​អនុ​សញ្ញា​អង្គកា​រ​សហ​ប្រជា​ជាតិ​ស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ប្រទេស​មាន​សមុទ្រ​ ដូចខាងក្រោម៖

- ទទួលបាននូវ​ក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញ សម្រាប់កិច្ចការសមុទ្រ ក្នុងនាម​ជា​ប្រទេស​ជាប់​សមុទ្រ។

- ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា ដូចជា​៖ ការគ្រប់គ្រង និងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើអាជីវកម្មលើធនធានសមុទ្រ និង​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រសមុទ្រ ជាដើម។

- ពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខ ក្នុង​ការគ្រប់គ្រងសមុទ្រ និងការដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និង​មាន​សិទ្ធិ​ចូល​រួម​បោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការ អន្តរជាតិ​នីតិសមុទ្រផងដែរ។

- ទទួលបាននូវកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេស រួមទាំងជំនួយផ្នែកច្បាប់អន្តរជាតិ ពាក់​ព័ន្ធនឹងការការពារ និងការអភិរក្សបរិស្ថានសមុទ្រ និងការផ្ទេរបច្ចេកវិទ្យាពីរដ្ឋភាគី និង​ស្ថាប័ន​អន្តរ​ជាតិ​នានាពាក់ព័ន្ធនឹងអនុសញ្ញានេះ។

ក្រោយពីបាន​ពិភាក្សាយ៉ាងលម្អិតជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ ដោយមានការសួរ បកស្រាយបំភ្លឺយ៉ាងក្បោះក្បាយលើចម្ងល់មួយចំនួនរួចមក ឯកឧត្តម សួស យ៉ារ៉ា បានថ្លែង​អំណរ​គុណ ​និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹក​នាំ​ដ៏​ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម ប្រាក់​ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល​បាន​ខិត​ខំ​យក​ចិត្តទុកដាក់ធ្វើសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីរក្សាសុ​ខ​សុវត្ថិភាព​ក្នុង​ដែន​សមុទ្រ​របស់​ព្រះរាជាណាចក្រកម្ពុជា និងលើឆាកអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះត្រូវបានគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា សម្រេចឯក​ភាព​ជាមួ​យ​តំណាង​រាជ​រដ្ឋាភិបាលហើយនឹងត្រូវធ្វើសេចក្តីរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភា និង​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា ដើម្បីគោរពស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀប​វារៈ​ស​ម័យប្រជុំពេញអង្គ នាពេលខាងមុខ៕


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm