គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋខេត្តស្ទឹងត្រែង

2022/03/08 08:28:49 pm        486

ស្ទឹងត្រែង៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង។

នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលរួមចាក់ វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩ និង​ពិនិត្យ​ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ក្រោមវត្តមានឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ​ទី៣ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា ខេត្ត, ឯកឧត្តម ស៊ី សួន អភិបាលរងតំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។

ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន១.២៥៨នាក់ បាន​ចុះ​បេសកកម្ម​តាម​​ការ​ឧទ្ទេសនាម​របស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ គិត​តាំង​ពី​ចាប់​ផ្តើម​ចាក់​វ៉ាក់​សាំង​​ដំបូង​ពីខែមីនា ឆ្នាំ២០២១ មកដល់​បច្ចុប្បន្នជូន​ប្រជាពលរដ្ឋតាមមូលដ្ឋាននានា ក្នុង១២រាជធានី-ខេត្ត ​ដោយ​ចាក់វ៉ាក់សាំងបានចំនួន ៣,៦០១,៣១៤ដូស ​ដោយឥតគិតថវិកា បេសកកម្មឡើយ។

នៅក្នុងឱកាសនោះដែរប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែង ទាំងអស់ មកទទួលការ​ចាក់វ៉ាក់​សាំងបង្ការ ជំងឺ​កូវីដ-១៩​ និង​ពិនិត្យព្យាបាលជំងឺពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម​ ហ៊ុន ម៉ានី បានសំដែងក្តី​សប្បាយរីក​រាយ​យ៉ាង​ខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្រី្ត ​ក្នុង​កាលៈទេសៈ​ដ៏លំបាកនេះ ​សម្ដេចបានស្វះស្វែងរក​ជំនួយ​វ៉ាក់សាំង និង​ទិញវ៉ាក់សាំង ​មក​ចាក់​ជូន​ពួក​គាត់​ដោយ​ឥត​គិត​ថ្លៃ។

ជាមួយគ្នានោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធាន​មនី្ទរសុខាភិបាលខេត្ត ​និង​ជាអនុប្រធាន​ប្រតិបត្តិ​ទទួល​បន្ទុក​ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ​ហ៊ុន ម៉ានី ​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា បច្ចុប្បន្ន​ក្នុង​ខេត្តស្ទឹងត្រែង ​មានកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូន​ប្រជាពលរដ្ឋចំនួន ៩ទីតាំង ​ជាពិសេស​ក្រុម​ការងារ​គ្រូពេទ្យ​ចល័តចំនួន ​៦ក្រុម ចុះទៅដល់​មូលដ្ឋានភូមិ ឃុំ ស្រុក របស់ប្រជាពលរដ្ឋរស់នៅដាច់ស្រយាល ដែល​មិនអាចធ្វើដំណើរ​មកទទួលចាក់វ៉ាក់សាំងបាន គឺក្រុមគ្រូពេទ្យចុះទៅចាក់វ៉ាក់សាំងជូនដល់ខ្នងផ្ទះតែម្តង។

ដោយឡែកពាក់ព័ន្ធបញ្ហាកូវីដវិញ ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលខេត្តបញ្ជាក់ថា ក្នុងខេត្តស្ទឹងត្រែង​បាន​រក​ឃើញ​មេរោគកូវីដ១៩ ដំបូង គឺនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដែល​រហូតមកដល់​បច្ចុប្បន្ននេះ មាន​អ្នក​វិជ្ជមាន​កូវីដ១៩​ ចំនួនជាង១.៨០០នាក់ ​ដែលបានរកឃើញ និងអ្នកជាសៈស្បើយ​ចំនួនជាង ១.៧០០នាក់ និង​ករណី​ស្លាប់​មាន​ចំនួនរហូតទៅ ៣០នាក់ មកដល់ពេលនេះ។

ទន្ទឹមនឹងនោះ​ មានថ្ងៃខ្លះយើងបានរកឃើញអ្នកវិជ្ជមាន​កូវីដ​១៩ ចំនួន៣ករណី​ ថ្ងៃខ្លះចំនួន៥ករណី ហើយ​ករណីទាំងនោះបាន​យក​សំណាក​ទៅវិភាគនៅមនី្ទរពិសោធន៍ តាមរយៈ ​ម៉ាស៊ីនធំ PCR លទ្ធផល​បានបញ្ជាក់ថា ជាប្រភេទមេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង​ មកដល់ថ្ងៃនេះ​ មាន​ចំនួន ៧ករណី។

ក្នុងនោះខេត្តស្ទឹងត្រែង មានមណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាល ​និងធ្ងន់ចំនួន ១កន្លែង ហើយ​យើងមានក្រុមឆ្លើយតប បន្ទាប់ របស់មនី្ទរសុខាភិបាល ដែលយើង​កំពុងតែ​អនុវត្តន៍​ជា​ប្រចាំ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ និងស្រាវជ្រាវផងដែរ៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm