ប្រទេសចិនបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស នៅក្នុងប្រទេសដទៃទៀត បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើអន្តរាគមន៍យោធា ប្រសិនបើទីក្រុងតេអេរ៉ង់ សម្លាប់ក្រុមបាតុករ។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ ថា៖«យើងតែងតែប្រឆាំងនឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត»។
លោកស្រីបានបន្ថែមថា៖«យើងអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ធ្វើអ្វីៗជាច្រើនទៀត ដែលជួយដល់សន្តិភាព និងស្ថិរភាព នៅមជ្ឈិមបូព៌ា»៕
