ឯកឧត្តម ស៊ុន ចាន់ថុល៖ ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ រោងចក្រ​ផលិត​សម្បក​កង់រថយន្ត វ៉ាន់លី ថាយអឺ ខេត្តស្វាយរៀង នឹងផ្តល់ផល​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា

2026/01/12 11:42:13 pm        304

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការជាផ្លូវការ ដំណាក់កាលទី១ នៃរោងចក្រផលិតសម្បកកង់រថយន្ត វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វីជ្ជា​ជីវៈ, ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង, លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group, ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ​ជា​ច្រើនរូប។

ការសម្រេចចិត្តបោះទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត នៃខេត្តស្វាយរៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ក្នុងការជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានផលិតកម្មដំបូងបង្អស់របស់ខ្លួននៅក្រៅប្រទេស។ សមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាផ្លែផ្កាដែលប្រសូត្រចេញពីឆន្ទៈមោះមុតនៃកិច្ចពិភាក្សាទ្វេភាគី ក្នុងបេសកកម្មគោះទ្វារវិនិយោគ របស់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅរោងចក្រផ្ទាល់ ក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ គួរឱ្យកត់សម្គាល់ថា ត្រឹមតែរយៈពេលមួយឆ្នាំគត់ បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ រោងចក្រនេះបានលេចរូបរាងជាស្ថាពរ និងចាប់ផ្តើមខ្សែចង្វាក់ផលិតកម្មដំណាក់កាលទី១ ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីសន្ទុះនៃការអភិវឌ្ឍ និងទំនុកចិត្តយ៉ាងជ្រាលជ្រៅលើបរិយាកាសវិនិយោគនៅកម្ពុជា។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយទទួលបានបុព្វសិទ្ធិពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការធ្វើជាអធិបតីក្នុងពិធីសម្ពោធដ៏មហោឡារិកនាឱកាសនេះ។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណ ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដេលបានយកចិត្តទុកដាក់សហការគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈមួយនេះ។

គួរប្ញជាក់ដែរថា៖ ដំណើរការនៃរោងចក្រ វ៉ាន់លី ថាយអឺ ដំណាក់កាលទី១ នេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា រួមមាន៖ (១)ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋរាប់ពាន់កន្លែង ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើបដល់កម្មករ និយោជិតខ្មែរ, (២)ការជំរុញវិស័យកសិកម្ម (កៅស៊ូ) ដែលរោងចក្រនេះនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ស្រូបយកវត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុក ដែលជួយលើកកម្ពស់ជីវភាពកសិករកៅស៊ូកម្ពុជា, (៣) ការធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការប្រែក្លាយកម្ពុជាពីការផលិតសម្លៀកបំពាក់ និងស្បែកជើង ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់រថយន្ត និងឧស្សាហកម្មធុនធ្ងន់, និង (៤) កំណើនការនាំចេញ និងការបង្កើនទំហំពាណិជ្ជកម្មក្រៅប្រទេស។

តាមរយៈវេទិកានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការត្រៀមលក្ខណៈរួចរាល់ជាស្រេចរបស់កម្ពុជា ក្នុងការទទួលស្វាគមន៍រាល់ការវិនិយោគពីបរទេស តាមរយៈសុខសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង និងការបង្កលក្ខណៈងាយស្រួល ការផ្តល់ការគាំពារ ព្រមទាំងការធានានូវបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជាមួយនឹងចាប់យកឌីជីថលូបនីយកម្មសម្រាប់ការកំណែទម្រង់នានា។

ឯកឧត្តម ក៏បានរំឡេចដែរថា កម្ពុជាមានឧត្តមភាពនៃការប្រកួតប្រជែងលើឆាកអន្តរជាតិខ្ពស់ តាមរយៈ (១)ការបំបែកកំណត់ត្រាការអនុម័តគម្រោងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នាដែលមិនធ្លាប់មានពីមុនមក បានឆ្លុះបង្ហាញពីសន្ទុះនៃទំនុកចិត្តវិនិយោគ និង (២)ការណ៍ដែលកម្ពុជា គឺជាប្រទេសទី១ក្នុងសកលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដែលនឹងផ្តល់នូវភាពប្រាកដប្រជាសម្រាប់រាល់ការវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ការនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់អាម៉េរិក។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ លើទឹកដីកម្ពុជានាពេលនេះ មិនត្រឹមតែជាជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យ និងជាសាក្សីរស់ក្នុងការចែករំលែកបទពិសោធន៍ដ៏ឧត្តម ក៏ដូចជាផ្សព្វផ្សាយនូវតថភាពវិជ្ជមាននានានៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់ពិភពលោក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ជោគជ័យរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ គឺជាការបង្កើនទំនុកចិត្ត ដើម្បីទាក់ទាញបណ្តាញវិនិយោគិន និងសហគមន៍ធុរកិច្ចចិនកាន់តែច្រើនសន្ធឹកសន្ធាប់ ឱ្យបន្តមកបណ្តាក់ទុននៅកម្ពុជា ដែលនឹងជួយរុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត៕


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm