រដ្ឋមន្ត្រីបែលហ្ស៊ិក៖ ណាតូគួរតែចាប់ផ្តើមប្រតិបត្តិការ ដើម្បីលើកកម្ពស់សន្តិសុខ នៅតំបន់អាក់ទិក

2026/01/12 11:42:20 pm        84

រដ្ឋមន្ត្រីការពារជាតិបែលហ្ស៊ិក កាលពីថ្ងៃអាទិត្យ (ទី១១ ខែមករា ឆ្នាំ២០២៦) បានប្រាប់សារព័ត៌មាន Reuters ថា អង្គការណាតូ (NATO) គួរតែចាប់ផ្តើមប្រតិបត្តិការនៅតំបន់អាក់ទិក ដើម្បីដោះស្រាយកង្វល់សន្តិសុខរបស់សហរដ្ឋអាមេរិក ដោយជំរុញឲ្យមានឯកភាពនៅក្នុងសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក ស្របពេលមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងរបស់អឺរ៉ុប អំពីការជំរុញរបស់ប្រធានាធិបតីអាមេរិក Donald Trump ដើម្បីឲ្យគ្រប់គ្រងតំបន់ Greenland។

លោក Theo Francken បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «យើងត្រូវសហការ ធ្វើការជាមួយគ្នា ហើយបង្ហាញកម្លាំង និងឯកភាព»។ ដោយលោកបានបន្ថែមថា មានតម្រូវការ ដើម្បីធ្វើ «ប្រតិបត្តិការរបស់អង្គការណាតូ នៅចុងភាគខាងជើងនេះ»។

លោក Trump បាននិយាយកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមកថា សហរដ្ឋអាមេរិកត្រូវការកាន់កាប់កោះ Greenland ដើម្បីរារាំងរុស្ស៊ី ឬចិន កុំឲ្យកាន់កាប់លើដែនដីនេះនាពេលអនាគត។

មន្ត្រីអឺរ៉ុបបានពិភាក្សាអំពីវិធីសាស្ត្រ ដើម្បីបន្ធូរបន្ថយក្ដីបារម្ភរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសន្តិសុខ នៅជុំវិញកោះ Greenland ដែលជាដែនដីស្វយ័តរបស់ព្រះរាជាណាចក្រដាណឺម៉ាក។

ហើយលោក Francken បានលើកឡើងពីប្រតិបត្តិការ Baltic Sentry និង Eastern Sentry របស់អង្គការណាតូ ដែលរួមបញ្ចូលគ្នានូវកងកម្លាំងមកពីប្រទេសផ្សេងៗគ្នា ដោយមានយានដ្រូន ឧបករណ៍ចាប់សញ្ញា និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីត្រួតពិនិត្យដី និងសមុទ្រ ជាគំរូដែលអាចធ្វើទៅបានសម្រាប់ប្រតិបត្តិការ «Arctic Sentry»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm