រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញកាលពីថ្ងៃអាទិត្យ ឃើញមនុស្សជាទីស្រលាញ់របស់ពួកគេជួបជុំគ្នានៅក្រៅមណ្ឌលវេជ្ជសាស្ត្រកោសល្យវិច្ច័យ Kahrizak ស្ថិតក្នុងទីក្រុងតេអេរ៉ង់ ដើម្បីកំណត់អត្តសញ្ញាណសាកសព ស្របពេលដែលរលកបាតុកម្មស្លាប់មនុស្សប្រឆាំងរដ្ឋាភិបាល បន្តនៅទូទាំងប្រទេសអ៊ីរ៉ង់ ។
ទូរទស្សន៍រដ្ឋ បានចាក់ផ្សាយរូបភាពវីដេអូឃ្លីបឃើញសាកសពរុំក្នុងថង់លើដីនៅក្រៅការិយាល័យធ្វើកោសល្យវិច្ច័យក្រុងតេអេរ៉ង់ ដោយពួកគេនិយាយថា មនុស្សស្លាប់ទាំងនេះ គឺជាជនរងគ្រោះនៃក្រុមភេរវកម្មប្រដាប់អាវុធ ។

បាតុកម្មបានរីករាលដាលពាសពេញផ្ទៃប្រទេសអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥រហូតមក ជាការឆ្លើយតបនឹងអតិផរណាហក់ឡើងខ្ពស់ ហើយភ្លាមៗនោះ វាបានប្រែក្លាយជារឿងនយោបាយ ដោយក្រុមបាតុករទាមទារឲ្យបញ្ចប់ការគ្រប់គ្រងរបស់បុព្វជិត ។
ក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអះអាងថា មនុស្សយ៉ាងហោច ៥៤៤នាក់ ត្រូវបានសម្លាប់ ពេលដែលអ៊ីរ៉ង់ឈានចូលដល់សប្តាហ៍ទី ៣នៃបាតុកម្មប្រឆាំងរដ្ឋាភិបាល ៕
