ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ជួប​ប្រជុំ​ស្ដីពី​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​

2022/03/08 09:20:28 pm        649

​UN៖ អង្គការសហប្រជាជាតិ​និយាយថា ស្ថាប័ន​មិនអាច​បំពេញតម្រូវការ​របស់​ជន​ស៊ីវិល​រាប់លាន​នាក់ ដែលជាប់​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ននាពេល​បច្ចុប្បន្ននេះ​បានទេ ហើយ​កំពុង​ជំរុញឱ្យមាន​ច្រក​ធ្វើដំណើរសុវត្ថិភាព​សម្រាប់​ប្រជាជន និង​សម្រាប់​ការផ្គត់ផ្គង់​មនុស្សធម៌ដើម្បី​ទៅដល់​តំបន់​ដែលមាន​ជម្លោះ​។

​អគ្គលេខាធិការរង​លោក Martin Griffiths បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ថា ទីក្រុង​ដូចជា Mariupol, Kharkiv, Metropol កំពុងតែ​ត្រូវការ​ជំនួយបន្ទាន់​។​ លោក Griffiths និយាយថា យើង​មិនអាច​បំពេញតម្រូវការ​របស់​ជន​ស៊ីវិលនៅពេលបច្ចុប្បន្ននេះ​បានទេ​។ អង្គការសហប្រជាជាតិ និង​ដៃគូ​របស់ខ្លួន​បានផ្តល់​ស្បៀងអាហារ​ដល់មនុស្សរាប់សែន​នាក់ ហើយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោកកំពុង​បង្កើត​ប្រតិបត្តិការ​ ខ្សែសង្វាក់​ផ្គត់ផ្គង់ដើម្បី​ផ្តល់ស្បៀងអាហារ និង​ជំនួយ​ជា​សាច់ប្រាក់​បន្ទាន់​ដល់​ប្រជាជន ៣-៥​លាន​នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ជាមួយគ្នានេះអង្គការ​ UNICEF និយាយថា ខ្លួន​បានផ្តល់​សម្ភារៈ​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ​ចំនួន ៤០​តោន​ដើម្បី​បំពេញ​តម្រូវការ​របស់​កុមារ និង​ម្ដាយ​ចំនួន ២.២០០០​នាក់​។ ខណៈ​ប្រជាជន​អ៊ុយ​ក្រែ​ន ១.៧​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​លោក Sergiy Kyslytsya បាន​ដាក់​កំហុស​លើ​រុស្ស៊ី​ ចំពោះ​ការ​មិន​បង្កើត​ច្រក​របៀង​មនុស្សធម៌​ឲ្យ​បាន​គ្រប់គ្រាន់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm