ក្រសួងការបរទេសអាមេរិក៖ រដ្ឋបាលលោក Trump បានលុបចោលទិដ្ឋាការជាង ១០ម៉ឺនច្បាប់

2026/01/13 03:49:21 pm        127

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (១២ មករា) ថា ខ្លួនបានលុបចោលទិដ្ឋាការជាង ១០០.០០០ច្បាប់ ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ឡើងកាន់តំណែងកាលពីឆ្នាំ២០២៥មក ដោយបង្កើតបាននូវអ្វីដែលខ្លួននិយាយថាជា «កំណត់ត្រាថ្មីមួយ» ខណៈរដ្ឋបាលរបស់លោក កំពុងបន្តដើរតាមគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់ខ្លួន។

វិសាលភាពនៃការលុបចោលនេះ ឆ្លុះបញ្ចាំងពីការបង្ក្រាបយ៉ាងទូលំទូលាយលើអន្តោប្រវេសន៍ ដែលបានចាប់ផ្តើមនៅពេលលោក Trump វិលត្រឡប់ទៅសេតវិមានវិញកាលពីឆ្នាំមុន ដោយបាននិរទេសជនអន្តោប្រវេសន៍មួយចំនួនធំក្នុងកម្រិតមិនធ្លាប់មានពីមុនមក រួមទាំងអ្នកដែលមានទិដ្ឋាការត្រឹមត្រូវផងដែរ។ រដ្ឋបាលនេះក៏បានអនុម័តគោលនយោបាយដ៏តឹងរ៉ឹងមួយលើការផ្តល់ទិដ្ឋាការ ជាមួយនឹងការរឹតបន្តឹងការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម និងពង្រីកទំហំនៃការពិនិត្យលម្អិតផ្សេងទៀត។

ក្រសួងការបរទេស បាននិយាយលើបណ្ដាញសង្គម X ថា៖ «ឥឡូវនេះ ក្រសួងបានលុបចោលទិដ្ឋាការជាង ១០០.០០០ច្បាប់ រួមទាំងទិដ្ឋាការសិស្សប្រហែល ៨.០០០ច្បាប់ និងទិដ្ឋាការឯកទេសចំនួន ២.៥០០ច្បាប់ សម្រាប់បុគ្គលដែលធ្លាប់ប្រឈមមុខជាមួយអាជ្ញាធរអនុវត្តច្បាប់អាមេរិក ដោយសារសកម្មភាពឧក្រិដ្ឋកម្ម។ ក្រសួងនឹងបន្តនិរទេសពួកចោរទាំងនេះដើម្បីរក្សាសុវត្ថិភាពអាមេរិក»។

លោក Tommy Pigott អ្នកនាំពាក្យរងរបស់ក្រសួងការបរទេស បាននិយាយថា មូលហេតុចម្បងទាំង៤ សម្រាប់ការលុបចោលទិដ្ឋាការ គឺការស្នាក់នៅហួសកាលកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការវាយប្រហារ និងចោរកម្ម ដោយបន្ថែមថា ការលុបចោលទាំងនេះជាកំណើន ១៥០% ពីឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm