លោក Zelenskyy ជំរុញ​សុំ​ជំនួយ​ជាស​កល​ដើម្បី​ការពារ​អ៊ុយ​ក្រែ​ន​

2022/03/08 02:47:40 pm        1.5 K

​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy មាន​ដៃគូ​ថ្មី​នៅ​ក្នុង​យុទ្ធនាការ​របស់​លោក ដើម្បី​ការ​ពារ​ប្រទេស​គឺ​អង្គការ Global Citizen ជា​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​ភាព​ក្រីក្រ​ខ្លាំង​។

​លោក Zelenskyy និង Global Citizen បាន​ចេញ​ផ្សាយ​ដំបូង​នូវ​អ្វី​ដែល​សង្ឃឹមថា នឹង​ជា​ការ​អំពាវនាវ​ដើម្បី​ធ្វើ​សកម្មភាព សម្រាប់​សមាជិក​រាប់​លាន​នាក់​របស់​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ ព្រមទាំង​ដៃគូ​រដ្ឋាភិបាល ក្រុមហ៊ុន និង​សប្បុរសជន​។ សារ​ដំបូង​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​នបាន​ស្វែងរក​ជំនួយ​ពី​ពិភពលោក​ ក្នុង​ការ​ការពារ​ប្រទេស​របស់​លោកប្រឆាំង​នឹង​អ្វី​ដែល​លោក​និយាយ​ថា​ ជា​សកម្មភាព​ភេរវកម្ម​ពី​ប្រទេស​រុស្ស៊ី​។ លោក​ Zelenskyy បាន​លើក​ឡើង​ពី​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ីទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន និង​ការ​បាញ់​ផ្លោង​ទៅលើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​។

​អង្គការ​ Global Citizen និយាយ​ថា ​អង្គការ​សង្ឃឹមថា ​ភាពជា​ដៃគូ​នេះនឹង​លើកទឹកចិត្តប្រជាជនឲ្យ​ផ្តល់​ព័ត៌មាន​អំពី​វិបត្តិ​មនុស្សធម៌ និង​របៀប​ឆ្លើយតប​។ កាលពី​សប្ដាហ៍​មុន​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ទឹកប្រាក់​ចំនួន ១.៧ពាន់​លាន​ដុល្លារ​នឹង​ត្រូវការ​ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ផ្តល់​ជំនួយ ដោយ​ប៉ាន់ប្រមាណ​ថា ​ប្រជាជន ១២​លាន​នាក់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ជនភៀសខ្លួន ៤​លាន​នាក់​នឹង​ត្រូវ​ការ​ជំនួយ​បន្ទាន់ និង​ការ​ការពារ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am