ឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភជូនគ្រួសារកងកម្លាំងជួរមុខ​ចំនួន ៤៥០គ្រួសារ​នៅ​ក្រុងបាត់ដំបង

2026/01/13 04:40:51 pm        217

នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង និងក្រុមការងារ បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​វីរកងទ័ព​ជួរ​មុខ​ឈរ​ជើង​​ការ​ពារ​ព្រំដែន វីរនគរបាលការពារព្រំដែនកម្ពុជា-ថៃ ចំនួន ៤៥០គ្រួសារ នៅក្រុងបាត់ដំបង។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម សុខ លូ លើកឡើងថា រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំគ្រ​ប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយ​មិន​ទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភ​ទំនុក​បម្រុង​មិន​ឱ្យ​ជួប​ការ​ខ្វះ​ខាត​ឡើយ​។

ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំ​ឱ្យ​បង​ប្អូន​វីរ​កងទ័ព​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ក្រុមគ្រួសារ សាច់ញាតិ​ ព្រោះវីរកងទ័ពត្រូវមាន​កាតព្វកិច្ច​ឈរ​ជើង​ការពារ​បូរណ​ភាព​ទឹកដីនៅជួរមុខ ដូចនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្ត​ទុក​ដាក់​គ្រប់​ពេល​វេលា​។

បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានបន្តក្រើនរំលឹកដល់ពលរដ្ឋ ត្រូវយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចូល​រួម​ថែ​រក្សា​អនាម័យបរិស្ថាន ដោយមិនត្រូវដុតសំរាមនាំឱ្យមានផ្សែងបំពុលបរិស្ថាន និង​កាត់​បន្ថយ​ការ​ប្រើ​ឧបករណ៍​បំពង់​សំឡេង​ខ្លាំង​ក្នុង​ភូមិ​ឋាន​ដែល​បង្ក​ការ​រំខាន​ដោយ​សំឡេង​ប៉ះ​ពាល់​ការ​រស់នៅ ​របស់ពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្តម បានលើកឡើងពីគម្រោងស្ថាបនាផ្លូវ ដោយនៅក្នុងឆ្នាំ២០២៦នេះ គម្រោង​នៅ​ប៉ែក​ខាង​លិច​ស្ទឹង​សង្កែ​នឹងត្រូវបន្តដោយសាងសង់ផ្លូវចំនួន២១ខ្សែ មានប្រវែងប្រមាណ​១០​គីឡូម៉ែត្រ​នៅ​ក្នុង​ក្រុង​បាត់ដំបង ហើយផ្លូវមួយចំនួនទៀតក៏នឹងត្រូវសាងសង់ជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យអាជ្ញាធរក្រុង សង្កាត់ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រំដោះ​ទប់​ស្កាត់​ការ​រំលោភ​ដី​ចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយ និងរុះរើសំយ៉ាបមុខផ្ទះ ដើម្បីបម្រើផល​ប្រយោជន៍​បង​ប្អូន​ប្រជាពលរដ្ឋទៅថ្ងៃអនាគត និងស្នើពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ។

ឯកឧត្តម អភិបាលខេត្តក៏បានអំពាវនាវដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចូល​រួម​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ ហើយជឿជាក់​លើ​ព័ត៌មាន​ពិត​ដែល​មាន​ប្រភព​ច្បាស់​លាស់​ពី​អង្គភាព​ព័ត៌មាន​របស់​រដ្ឋាភិបាល​។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្អូន​ពលរដ្ឋ​ដែល​មាន​សាច់​ញាតិ ​ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារ​បូរណភាព​ទឹកដី​យ៉ាង​អង់​អាច​ក្លាហាន និងក្រើនរំលឹកបងប្អូនត្រូវរួបរួមគ្នា និងជឿជាក់លើរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​សុខ​ទុក្ខ​ប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរកងទ័ពជានិច្ច៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm